ឆ្លងកាត់ដៃគូច្រើន គួរប្រាប់នាងអត់?

Imageជា ទូទៅ ការឆ្លងកាត់ស្នេហាអាចចាត់ទុកថាជា រឿងដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះ អ្នកខ្លះមានស្នេហាភ្លាមទទួលបានជោគជ័យភ្លាមដោយឈានទៅដល់ចំណង អាពាហ៍ពិពាហ៍ ដោយឡែកមនុស្សមួយចំនួនទៀតឆ្លងកាត់ស្នេហាច្រើនលើកច្រើនសារនៅ តែបរាជ័យ។ ចុះបើភ្លាមៗអ្នកជួបមនុស្សថ្មីម្នាក់ ដែលអ្នកចង់ផ្ញើជីវិត និងវាសនាជាមួយគេ ព្យាយាមស្គាល់គេ និងឈានដល់ការយល់ចិត្តហើយនោះ តើអ្នកគួរលាក់ទុក ឬប្រាប់ថាអ្នកពីមុនធ្លាប់មានដៃគូច្រើន និងថែមទាំងធ្លាប់រួមភេទនោះ? ការនិយាយប្រាប់ដល់ដៃគូ អាចមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។

ចំពោះផលអវិជ្ជមានគឺថា ដៃគូរបស់អ្នកអាចនឹងចាកចោលអ្នក ដោយយល់ថាអ្នករាយមាយ ដើរមានដៃគូពាសវាលពាសកាល។ នាងអាច មានការខឹងនឹងអ្នក ព្រោះនារីមានចរិតផ្សេងៗគ្នា ហើយនាងអាចយល់ថាខ្លួនជាមនុស្សដំបូងសម្រាប់អ្នក។ ចំពោះនារី ស្នេហាលើកដំបូងតែងស្រមៃ ចង់បានបុរសជាដៃគូដែលល្អឥតខ្ចោះ។ នៅវគ្គនេះអ្នកត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីបកស្រាយធ្វើ យ៉ាងណា ឲ្យនាងជឿជាក់លើអ្នកវិញ ថាអ្នកមិនយកស្នេហាជាការលេងសើចនោះទេ។

ដោយឡែកផលវិជ្ជមានវិញ នៅថ្ងៃអនាគតអ្នកនឹងមិនមានការឈ្លោះប្រកែកគ្នាដោយហេតុថាអ្នក មិនបានប្រាប់នាងពីអតីតកាលរបស់អ្នក។ ម៉្យាងទៀត អ្នកអាចយកឱកាសនេះស្ទាបស្ទង់ចិត្តនាង ថាតើនាងពិតជាស្រលាញ់អ្នកប្រាកដមែនឬអត់? ព្រោះបើនាងពិតជាស្រលាញ់អ្នកមែន នាងនឹងព្រមទទួលយកអ្វីដែលអ្នកធ្លាប់ធ្វើ សំខាន់នៅពេលបច្ចុប្បន្នអ្នកមានភាពស្មោះត្រង់ចំពោះនាង។ អ្នកអាចពន្យល់ប្រាប់នាងថា អ្នកធ្លាប់មានដៃគូច្រើនមែននៅអតីតកាល ប៉ុន្តែបច្ចុប្បន្នអ្នកចង់បានស្នេហាដែលពិតប្រាកដមួយជាមួយនឹង នាង។ បើសិនជានាងអាចទទួលយកបានក៏ទទួល បើមិនបានអ្នកក៏មិនហ៊ានបង្ខំលើការសម្រេចចិត្តរបស់នាងដែរ។ ព្រោះស្នេហាជាការចាប់ដៃដើរលើផ្លូវវែងឆ្ងាយមួយជាមួយគ្នា។ ហើយបើសូម្បីតែអតីតកាលរបស់អ្នកក៏នាងមិនអាចទទួលយកបានផង តើមានន័យអ្វីនឹងបន្តដំណើរនេះទៅមុខទៀត។

មួយវិញទៀត បើនាងពិតជាស្រលាញ់អ្នកពិត នាងនឹងព្រមទទួលយកអ្វីគ្រប់យ៉ាងរបស់អ្នក និងព្យាយាមកែតម្រូវអ្នកឲ្យបានប្រសើរជាងនេះ។ គ្មានមនុស្សណាដែលល្អគ្រប់ដប់នោះទេ ពោលគឺមានចំណុចវិជ្ជមាន និងអវិជ្ជមានលាយឡំគ្នា។ ហេតុអ្វីត្រូវខ្វល់ពីបញ្ហាទាំងនោះ? តើការមានដៃគូនៅអតីតកាល អាចជះឥទ្ធិពលដល់សម្ពន្ធភាពបច្ចុប្បន្នដែរឬ? ប្រហែលជាអត់នោះទេ។ ស្រលាញ់មនុស្សម្នាក់ មានន័យថាអ្នកស្រលាញ់ អ្វីគ្រប់យ៉ាងដែលគេមាន និងព្យាយាមកែតម្រូវចំណុចខ្វះខាត។

បើប៉ុណ្ណឹងហើយអ្នកនៅមិនទាន់សប្បាយចិត្តទេនោះ សាកល្បងនិយាយពាក្យនេះជាមួយនាងថា អតីតកាលជាសុបិន បច្ចុប្បន្នជាការប្រព្រឹត្ត រីឯអនាគតជាក្ដីសង្ឃឹម។ លក្ខខណ្ឌអាចអនុវត្តបានទាំងបុរស និងនារី។ យកល្អគួរធ្វើបែបនេះបន្ទាប់ពីស្គាល់គ្នាបានបន្តិច ព្រោះបើគេមិនអាចទទួលយកអ្នក អ្នកអាចដកចិត្តវិញបាន ព្រោះមិនទាន់មានមនោសញ្ចេតនាជ្រាលជ្រៅដែលពិបាកដកខ្លួនថយវិញ។ ចុះប្រិយមិត្តវិញ តើអ្នកនឹងប្រាប់នាង ឬបន្តលាក់ទុកតទៅទៀត?{fcomment}

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s