ខ្ញុំមិនដែល ត្រូវបានសន្យា… ប៉ុន្តែសុំសន្យាថា មិនមើលរំលង

Image• ខ្ញុំមិនដែល ត្រូវបានសន្យាអ្វីសោះឡើយ នៅក្នុងដំណើរជីវិត… ប៉ុន្តែខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនមើលរំលង នូវទាន ដែលប្រកបដោយ ចិត្តមេត្តាគ្រប់យ៉ាង ដែលខ្ញុំទទួលបាន នៅក្នុងជីវិត របស់ខ្ញុំ។

  • ខ្ញុំដឹងថា នៅខណៈដែលខ្ញុំកំពុងតែអង្គុយនៅទីនេះ, ចាប់ផ្តើមសរសេរអត្ថបទនេះ…. ខ្ញុំមិនដែល ត្រូវបានសន្យានូវជីវិតងាយស្រួលឡើយ។
  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ សុខមង្គល ឬក្តីស្រណុក។
  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ ដំបូលសម្រាប់ជ្រក ឬម្ហូបសម្រាប់បរិភោគរាល់ថ្ងៃ។
  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំ និងគ្រួសាររបស់ខ្ញុំ មានសុខភាពមាំមួន, ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងបង្កើតបាននូវមិត្តដ៏មានតម្លៃ។
  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងរៀបចំថ្ងៃស្អែកបានល្អប្រសើរ ប្រកបដោយការដាក់ខ្លួន យ៉ាងសុភាពរាបសារ ព្រមទាំងធ្វើឲ្យមានភាពផ្សេងគ្នា នៅក្នុងជីវិតរបស់មនុស្ស។
  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ សម្លៀកបំពាក់ប្រចាំថ្ងៃ និងម៉ាស៊ីនបោកគក់, ម៉ាស៊ីនហាល សម្រាប់សម្អាតខោអាវ។
  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ ទិសដៅជីវិត និងផែនទីជីវិត ឆ្ពោះទៅកាន់ទីកន្លែងដែលខ្ញុំត្រូវទៅ។
  • ខ្ញុំមិនដែល ត្រូវបានសន្យានូវ រថយន្តប្រណីត និងប្រាក់សម្រាប់ចាក់សាំងរាល់ថ្ងៃ។
  • ខ្ញុំមិនដែល ត្រូវបានសន្យាថា ខ្ញុំនឹងរស់នៅក្នុងគេហដ្ឋានដ៏ស្អាតមួយ ហើយមានរបស់របរ សំខាន់គ្រប់យ៉ាង សម្រាប់តាក់តែងលម្អ ធ្វើឲ្យគេហដ្ឋាន ក្លាយទៅជាផ្ទះដ៏ត្រជាក់ត្រជុំ។
  • ខ្ញុំមិនដែល ត្រូវបានសន្យាថា នឹងគ្មានអ្នកណា មកជ្រៀតជ្រែក បំបែកបំបាត់ស្នេហារបស់ខ្ញុំ។
  • ខ្ញុំមិនដែល ត្រូវបានសន្យាអ្វីសោះឡើយ នៅក្នុងដំណើរជីវិត… ប៉ុន្តែខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនមើលរំលង នូវទានដែលប្រកបដោយ ចិត្តមេត្តាគ្រប់យ៉ាង ដែលខ្ញុំទទួលបាន នៅក្នុងជីវិតរបស់ខ្ញុំ។
  • ខ្ញុំសូមសន្យាថា ខ្ញុំមិនយំសោក ដែលស្នេហារបស់ខ្ញុំត្រូវចប់, ប៉ុន្តែខ្ញុំសូមរីករាយ នឹងនិស្ស័យស្នេហ៍ ដែលបានកើតឡើង រវាងយើងទាំងពីរអ្នក ហើយសុំតម្កល់រក្សាទុក នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម មិនអាចកាត់ថ្លៃនេះ នៅក្នុងជម្រៅដួងចិត្ត តរៀងទៅ។
  • ខ្ញុំសូមសន្យាថា នឹងអរគុណជារៀងរាល់ថ្ងៃ ចំពោះទានគ្រប់យ៉ាង ដែលជីវិតផ្តល់ឲ្យ និងអរគុណដល់ មនុស្សគ្រប់រូប ដែលជះឥទ្ធិពលវិជ្ជមាន មកលើជីវិតខ្ញុំ ឬទទួលឥទ្ធិពលវិជ្ជមានពីខ្ញុំ ហើយធ្វើឲ្យមានភាពប្លែកផ្សេង នៅក្នុងជីវិតរបស់គេ។
  • នៅខណៈដែលខ្ញុំអង្គុយនៅទីនេះ, សរសេរអត្ថបទនេះ, ខ្ញុំដឹងថា អ្វីៗទាំងនេះ អាចនឹងរលាយបាត់ទៅ តែក្នុងពេលមួយពព្រិចភ្នែក។
  • ដូច្នេះ, ខ្ញុំសូមនិយាយក្តីអំណរថា៖ សូមអរគុណ! សូមអរគុណ! សូមអរគុណ!
    សូមរីករាយនឹងទិវានៃក្តីស្រឡាញ់!!!

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s