កំពូលស្ត្រីទាំង៨រូបនៅអាស៊ី

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Kimngorn កាលពី 17-03-2012

Imageនៅទសវត្ស៩០អ្នកស្រី Zhang Yin បាន សម្រេចបង្កើតក្រុមហ៊ុនមួយដើម្បីដឹកកម្ទេចក្រដាសពីអាមេរិកទៅ ប្រទេសចិនវិញដើម្បីធ្វើជាឡាំងក្រដាសសម្រាប់ធ្វើការនាំចេញ។ ក្រុមហ៊ុនរបស់អ្នកស្រីឈ្មោះ Nine Dragons Paper Holdings បច្ចុប្បន្ន ជាក្រុមហ៊ុនផលិតក្រដាសធំបំផុតរបស់ចិន និងបានធ្វើឱ្យអ្នកស្រីជាប់ឈ្មោះក្នុងបញ្ជីអ្នកមានចុងក្រោយ បំផុតនៅចិន “Hurun Report” ជាមួយនឹងទ្រព្យសម្បត្តិ ៤,៩ លានដុល្លារអាមេរិក។ អ្នកស្រីក៏ជាទីប្រឹក្សារបស់រដ្ឋាភិបាលចិនដែលបានចូលរួម បញ្ចុះបញ្ចូលឱ្យមានការសម្រួលដល់គោលនយោបាយពន្យារកំណើតរបស់ប្រជាជន ចិន។Imageលោកស្រី Indra Nooyi កើតនៅប្រទេសឥណ្ឌាជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈនិងអាហារសម្រន់ PepsiCo ដែល មានបុគ្គលិកប្រតិបត្តិជាង១៨៥០០០នាក់ក្នុងបណ្ដាប្រទេស២០០លើពិភព លោក។ ចាប់តាំងពីបានក្លាយជាក្រុមហ៊ុនចែកចាយដ៏ធំក្នុងឆ្នាំ១៩៩៤ លោកស្រី Nooyi វ័យ៥៤ឆ្នាំព្យាយាមដឹកនាំក្រុមហ៊ុនបានយ៉ាងល្អ និងបានពង្រីកបន្ថែមទៀតនូវម្ហូបអាហារ KFC, Pizza Hut និង Taco Bell ក្នុងឆ្នាំ១៩៩៧ ព្រមទាំងទទួលបាន Tropicana និង Quaker Oats នៅឆ្នាំបន្ទាប់។ លោកស្រីបានកែប្រែពី Pepsi ទៅជា Pepsi Natural និង Propel Imageក្នុងនាមជាប្រធានគណបក្សនយោបាយធំជាងគេនៅក្នុងរដ្ឋសភាជាតិឥណ្ឌា លោកស្រី Sonia Gandhi មានភាពល្បីល្បាញជាទីបំផុត។ លោកស្រីកើតនៅប្រទេសអ៊ីតាលី គាត់បានជួបស្វាមីគឺលោក Rajiv Gandhi នៅទីក្រុង Cambridge ហើយ ៤ឆ្នាំក្រោយបានរៀបការ។ ស្វាមីលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា ហើយត្រូវបានគេលួចធ្វើឃាតក្នុងឆ្នាំ១៩៩១។ ក្រោយមកលោកស្រី Gandhi បាន ប្រឡូកក្នុងនយោបាយក្នុងឋានៈជាសមាជិកព្រឹទ្ធសភាជាតិឥណ្ឌា មុនពេលលោកស្រីបានក្លាយជាមេដឹកនាំគណបក្សនយោបាយក្នុងឆ្នាំ១៩៩៨។ ស្ថិតក្រោមការដឹកនាំរបស់លោកស្រី គណៈបក្សរបស់លោកស្រីបានក្លាយជាគណបក្សធំជាងគេបំផុតនៅក្នុង ព្រឹទ្ធសភាជាតិឥណ្ឌា។ លោកស្រីក៏ជាប់ឈ្មោះជាស្ត្រីដ៏មឹងម៉ាត់និងធ្វើជំនួញឆ្លងដែនដ៏ មានឥទ្ធិពល។ ជាងនេះទៅទៀត លោកស្រីបានជំរុញឲ្យមន្ត្រីរាជការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រោះរាំងស្ងួតនៅក្នុងប្រទេស ឥណ្ឌាទៀតផង។ Image

លោកស្រី Ho Ching ជាភរិយារបស់នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីលោក Lee Hsien Loong។ លោកស្រីជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគរដ្ឋរបស់សិង្ហបុរី Temasek បាន កំពុងតែក្លាយជាស្ត្រីដឹកនាំឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ សកល។ ក្នុងតួនាទីជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Temasek លោកស្រី Ho ទទួល បានការកោតសរសើរយ៉ាងខ្លាំងចំពោះការអនុវត្តការងារ ក្នុងនោះរួមមានការធ្វើវិនិយោគទូរគមនាគមន៍នៅប្រទេសឥណ្ឌានិងចិន ព្រមទាំងប្រតិបត្តិការធនាគារទៀតផងដែរ។ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី ក្រុមហ៊ុន Temasek បាន ក្លាយជាក្រុមហ៊ុនសិង្ហបុរីលំដាប់ស្តង់ដារមួយ ហើយលោកស្រីបានក្លាយជាអ្នកវិនិយោគឈានមុខគេនៅទ្វីបអាស៊ីដែលមាន ទុនចំនួន១០០កោដិដុល្លារ។ លោកស្រី Ching ជួបផលលំបាក់ខ្លាំងក្នុងឆ្នាំ២០០៩ ពេល Chip Goodyear បានចូលកាន់តំណែងជាអគ្គនាយកប្រតិបត្តិជំនួស ប៉ុន្តែ៥ខែក្រោយមក លោកស្រីបានឡើងកាន់តួនាទីនោះវិញនៅពេល Goodyear លាឈប់។Image

លោកស្រី Chandra Kochhar កើតនៅប្រទេសឥណ្ឌាជាប្រធានធនាគារ ICICI ដែល ជាធនាគារធំលំដាប់លេខពីររបស់ឥណ្ឌា។ លោកស្រីបានជាប់ឈ្មោះជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យ ជំនួញ។ បន្ទាប់មកលោកស្រីក៏បានជាប់ឈ្មោះក្នុងចំណោមស្ត្រីដែលមានឥទ្ធិពល បំផុតក្នុងចំណោមស្ត្រី១០០នាក់លើពិភពលោក។ គួរឲ្យឆ្ងល់ដែរថាតើស្ត្រីជាម្ដាយកូនពីរនាក់នេះទទួលខុសត្រូវ យ៉ាងណាបើឲ្យអតិថិជនខ្លះខ្ចីរហូតដល់១៥លានដុល្លារនៅក្នុងប្រទេស ឥណ្ឌាដែលនេះជាការសម្រេចឲ្យអ្នកលក់រាយខ្ចីដល់ទៅ៣ភាគរយក្នុង ប្រទេសទាំងមូល។ ចាប់តាំងពីលោកស្រីចូលធ្វើការនៅធនាគារ ICICI នាឆ្នាំ១៩៨៤ ក្នុងផ្នែកគ្រប់គ្រង លោកស្រី Kochhar បាន សាងស្នាដៃយ៉ាងធំធេងដោយប្រែក្លាយក្រុមហ៊ុនពីកម្រិតលក់ឥណទានទៅ ជាប្រតិបត្តិការធនាគារលក់រាយដ៏មហាសាលរហូតដល់សព្វថ្ងៃ។ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី ធនាគារICICI មានទុនរហូតដល់១២០កោដិដុល្លារនាពេលបច្ចុប្បន្ន។Imageលោកស្រី Sheikh Hasina ជា នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេសដ៏មានឥទ្ធិពលខ្លាំងបំផុត។ រយៈពេល៣ទសវត្សរ៍នៅតាមទីសាធារណៈ លោកស្រីត្រូវបាគេលួចធ្វើឃាតជាច្រើនដង។ ឆ្នាំ២០០៤ លោកស្រីបានប្រើឧបាយកលដើម្បីតាមដានចំពោះអំពើអំពើឃាតកម្ម ហើយបានចាប់ជនល្មើសបញ្ចូលគុកក្នុងឆ្នាំ២០០៧។ បើទោះបីជាអារម្មណ៍ក្រេវក្រោធយ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែបានជាប់ជានាយករដ្ឋមន្ត្រីអាណត្តិទីពីរក្នុង ឆ្នាំ២០០៨។ លោកស្រី Hasina ក៏ ជាសមាជិកមួយរូបក្នុងចំណោមស្រីជាមេដឹកនាំសភាពិភពលោកដែលកំពុង តែទាមទារដើម្បីសិទ្ធិនារី។ ថ្មីៗនេះលោកស្រីបានធ្វើឲ្យប្រសើរឡើងសម្រាប់ជម្លោះព្រំដែនជា មួយឥណ្ឌា ព្រមទាំងព្យាយាមលុបបំបាត់ភាពអត់ការងារធ្វើ។ Imageលោកស្រី Hyun Jeong-eun ជាអគ្គនាយកនៃក្រុមហ៊ុន Hyundai នៅកូរ៉េខាងត្បូង។ លោកស្រីបានក្លាយជាអគ្គនាយកក្រុមហ៊ុន Hyundai បន្ទាប់ពីប្តីរបស់លោកស្រីដែលជាអតីតអគ្គនាយក Hyundai គឺលោក Chung Mong-Hun ធ្វើអត្តឃាតខ្លួនឯងក្នុងឆ្នាំ២០០៣។ ក្នុងនាមជាប្រធានក្រុមហ៊ុន Hyundia ដែលផលិតគ្រឿងយន្តដ៏ធំ លោកស្រីទទួលបានបានទុនទ្វេដងចាប់ពី៤.៤២កោដិវុនរហូតដល់១២.៧៨កោដិវុន (ស្មើនឹង១១កោដិដុល្លារ)។ ថ្មីៗនេះក្រុមហ៊ុនរបស់លោកស្រីមានជាប់ទាក់ទិនទៅនឹងនយោបាយចំពោះ ដំណើរទេសចរណ៍ចូលទៅក្នុងប្រទេសកូរ៉េ ខណៈពេលនេះដែរ អ្នកមានImage

 

លោកស្រី Hyun Jeong-eun ជាអគ្គនាយកនៃក្រុមហ៊ុន Hyundai នៅកូរ៉េខាងត្បូង។ លោកស្រីបានក្លាយជាអគ្គនាយកក្រុមហ៊ុន Hyundai បន្ទាប់ពីប្តីរបស់លោកស្រីដែលជាអតីតអគ្គនាយក Hyundai គឺលោក Chung Mong-Hun ធ្វើអត្តឃាតខ្លួនឯងក្នុងឆ្នាំ២០០៣។ ក្នុងនាមជាប្រធានក្រុមហ៊ុន Hyundia ដែលផលិតគ្រឿងយន្តដ៏ធំ លោកស្រីទទួលបានបានទុនទ្វេដងចាប់ពី៤.៤២កោដិវុនរហូតដល់១២.៧៨កោដិវុន (ស្មើនឹង១១កោដិដុល្លារ)។ ថ្មីៗនេះក្រុមហ៊ុនរបស់លោកស្រីមានជាប់ទាក់ទិនទៅនឹងនយោបាយចំពោះ ដំណើរទេសចរណ៍ចូលទៅក្នុងប្រទេសកូរ៉េ ខណៈពេលនេះដែរ អ្នកមានអំណាចរំពឹងថា ក្រុមហ៊ុននេះគួរតែប្រញាប់ប្ដូរការិយាល័យ Hyundaiទៅកន្លែងផ្សេង។

 

លោកស្រី Sri Indrawati ដែល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងតែរឹត បន្តឹងយ៉ាងខ្លាំងទៅលើអំពើពុករលួយនៅក្នុងវិស័យធនាគារតាំងពី ឆ្នាំ២០០៨។ ដូច្នេះហើយទើបជាលោកស្រីបានក្លាយជាស្ត្រីដ៏មានសក្ដានុពលនៅ ក្នុងទ្វីបអាស៊ី។ ចាប់តាំងពីបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៥ លោកស្រី Indrawati ដែល មានវ័យ៤៨ឆ្នាំជាអ្នកកំណែទម្រង់ថ្មី និងបានសាងស្នាដៃគួរឲ្យស្ងើចស្ញប់ស្ញែងចំពោះវីរភាពក្នុងការ លុបបំបាត់អំពើពុករលួយក្នុងក្រសួងហិរញ្ញវត្ថុ (បច្ចុប្បន្នក្លាយជាការិយាធិបតេយ្យប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល នេះបើយោងតាម Forbes)។ ភាពម៉ត់ចត់និងដំណោះស្រាយដ៏មានប្រសិទ្ធភាពរបស់លោកស្រីបានជួយ ដល់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ីឲ្យឈររឹងមាំ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ ដូចជាការលុបបំបាត់បំណុល កំណែទម្រង់អតិថិជន និងពន្ធដារត្រូវបានដោះស្រាយនិងរៀបចំបានយ៉ាងល្អ៕

បកប្រែដោយជាន ចាន់រ៉ា

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s