កូនសោជីវិតមិត្តយុវវ័យចង់ចែករំលែក

ដើម្បីការរស់នៅមនុស្សប្រកបការងារចិញ្ចឹមជីវិតតាមរបៀបនិង ជំនាញរៀងៗខ្លួន ក្នុងនោះទិសដៅតម្រង់ទៅរកអាជីពមួយច្បាស់លាស់ដែលខ្លួនចង់ធ្វើ ក៏មនុស្សរៀបចំផែនការនិងត្រៀមលក្ខណតាមឆន្ទៈរៀងៗគ្នា។ ដើម្បីជាការចូលរួមចំណែកផ្ដល់បទពិសោធន៍ដល់យុវវ័យ ក៏ដូចជាបង្ហាញពីទស្សននិងការតាំងចិត្តរបស់បុគ្គលម្នាក់ៗ Sabay បានជួបធ្វើបទសម្ភាសន៍ជាមួយយុវវ័យនិងបុគ្គលជោគជ័យដូចខាងក្រោម៖

នួន ស្រីមុំ និស្សិតអាហារូបករណ៍ឆ្នាំទី២នៅវិទ្យាស្ថានភាសាបរទេសផ្នែកអក្សរ សាស្ត្រអង់គ្លេសបានប្រាប់ Sabay ពីដំណើរជីវិតតស៊ូក្នុងការរៀនសូត្រនិងការកំណត់គោលដៅជីវិតរបស់ នាងថា “ខ្ញុំកើតមកជាកូនកសិករ ខ្ញុំរៀនទាំងផុតមុខផុតក្រោយទម្រាំប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ។ តាំងពីខ្ញុំដឹងក្ដីមកឃើញគ្រួសារហត់នឿយលំបាកណាស់តែសំណាងល្អ ពួកគាត់មានកូនតែម្នាក់គឺរូបនាងខ្ញុំ ដូច្នេះហើយគាត់តែងលើកទឹកចិត្តខ្ញុំអោយតស៊ូក្នុងការរៀនសូត្រ គាត់ប្រាប់ខ្ញុំថា បើទោះជាពួកគាត់មួយថ្ងៃត្រូវទទួលទានអាហារត្រឹមតែមួយពេលក៏ គាត់ប្ដូរផ្ដាច់អោយខ្ញុំរៀនចប់ចុងចប់ដើមដែរ”។

នាងបន្តទាំងទឹកនេត្រាដក់ក្នុងប្រឡង់ភ្នែកថា មនុស្សគឺផ្អែកលើភាពកក់ក្ដៅ ការតស៊ូ ជម្នះ ក្នុងការលំបាកទើបសម្រេចគោលដៅជីវិតបាន “ដូចជានាងខ្ញុំមានឱកាសបានបន្តថ្នាក់មហាវិទ្យាល័យដោយមិនបង់ ប្រាក់នេះគឺដោយមានឫសគល់ពីការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយ ហើយខ្លួននាងខ្ញុំតែងសំភីនិងប្រាប់ខ្លួនឯងថា ឪពុកម្ដាយធ្វើការមួយថ្ងៃ៨ម៉ោងបើមិនបានជួយសម្រាលគាត់ទេនាង ខ្ញុំត្រូវរៀនអោយបាន១២ម៉ោងឬច្រើនជាងនេះអោយស័ក្ដិសមនឹងញើសឈាម ដែលគាត់ប្រឹងប្រែងដើម្បីកូន”។ នាងថា នាងនឹងមិនត្រឡប់ទៅធ្វើស្រែចម្ការវិញអោយឪពុកម្ដាយខកបំណង ប្រថ្នាទេ។

“ខ្ញុំមិនដែលគិតចង់ធ្វើការនៅក្រុមហ៊ុន ឬក្នុងស្ថាប័នរដ្ឋណាមួយទេ ខ្ញុំឈប់រៀនតាំងពីថ្នាក់ទី៩។ ពេលនោះមិនមែនថាប៉ាម៉ាក់គ្មានលទ្ធភាពអោយខ្ញុំរៀនទេ ប៉ុន្តែធ្វើម៉េចបើខ្ញុំស្រឡាញ់តែការលក់ដូរ ហើយគោលបំណងខ្ញុំទៅថ្ងៃអនាគតគឺបើកហាងកែសម្ផស្សផ្ទាល់ខ្លួន មួយ”។ នេះជាការបង្ហាញអោយដឹងពីគោលដៅជីវិតរបស់ រតនា អ្នកលក់ផ្លែឈើជាង១០ឆ្នាំមកហើយ។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s