អាហារូបករណ៍បរទេសត្រូវការអីខ្លះ?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 15-03-2012

អាហារូបករណ៍បរទេស អាចចាត់ទុកថាជាបំណងប្រាថ្នារបស់អ្នកសិក្សាភាគច្រើន ជាពិសេស និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ទន្ទឹមនឹងនេះ ក៏មាននិស្សិតភាគច្រើន យល់ថាខ្លួនមិនអាចមានសមត្ថភាពជាប់អាហារូបករណ៍ទាំងនោះ  ហើយក៏មាននិស្សិតខ្លះមិនបានទទួលជោគជ័យជាច្រើនលើកច្រើនសារ ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទាំងនេះ។

ដោយមានបទពិសោធន៍ទទួលបានអាហារូបករណ៍ជាច្រើនដង ទៅសិក្សានៅតាមបណ្ដាប្រទេសធំៗមួយចំនួនលោក ជី ទេរិទ្ធ បច្ចុប្បន្នជាបុគ្គលិកបម្រើការនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានចែករំលែកចំណុចពិចារណាមួយចំនួនក្នុងការដាក់ពាក្យសុំ អាហារូបករណ៍ទៅបរទេសដូចខាងក្រោម៖

ព្យាយាមស្វែងរកព័ត៌មានអាហារូបករណ៍ឲ្យបានច្រើន៖ បើ និយាយពីចំនួនអាហារូបករណ៍ដែលបានប្រកាសផ្សាយទូលំទូលាយគឺមានចំនួន តិច និងមានឱកាសជាប់តិច ខណៈដែលមានមនុស្សជាច្រើនបានដឹងដូចគ្នា។ ដូចនេះ អ្នកដែលមានបំណងចង់បានឱកាសទៅសិក្សានៅបរទេស គួរចេះស្វែងរកប្រភពព័ត៌មានអាហារូបករណ៍បន្ថែម ជាពិសេសពីគ្រឹះស្ថានសិក្សានានា។

ទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើន៖ ការ ស្គាល់ជាមួយមនុស្សជាច្រើន មិនត្រឹមអាចបង្កើតមិត្តភាព តែអ្នកទាំងនោះគឺជាប្រភពព័ត៌មានរបស់អ្នក។ ក្នុងនាមជា សិស្ស ឬនិស្សិតម្នាក់ គួរស្គាល់ជាមួយជាមួយ គ្រូ សាស្ត្រាចារ្យ តាមសាកលវិទ្យាល័យឬអ្នកជំនាន់មុនឲ្យបានច្រើន។

មើល និងបំពេញតម្រូវការនៃអាហារូបករណ៍៖ ទន្ទឹម នឹងការចាប់អារម្មណ៍ និស្សិតត្រូវម៉ត់ចត់ក្នុងការពិនិត្យមើល ពីតម្រូវការនៃអាហារូបករណ៍ ហើយពង្រឹងសមត្ថភាពខ្លួនដើម្បីស័ក្ដិសមនឹងទទួល ដូចជា ពង្រឹងផ្នែកភាសាអង់គ្លេស ត្រូវរៀនអានឲ្យបានច្រើន ដើម្បីបង្កើនល្បឿននៃការអាន (នៅស្រុកគេរៀនលឿនខ្លាំងណាស់) និងធ្វើឲ្យមានគំនិតទូលាយ។

មានបទពិសោធន៍ការងារខ្លះគឺល្អ៖ ភាគច្រើន អ្នកដែលដាក់អាហារូបករណ៍ គឺជានិស្សិត ដូចនេះប្រសិនបើអ្នកអាចមានឱកាសឆ្លៀតពេលរកការងារធ្វើខ្លះគឺជា ចំណុចល្អសម្រាប់បង្កើនឱកាសជាប់។ ការងារបង្រៀនអ្នកបន្ថែម ហើយការងារធ្វើឲ្យអ្នកចាស់ទុំ ។

រៀបចំបែបបទសុំអាហារូបករណ៍ឲ្យគួរចាប់អារម្មណ៍៖ សិក្សាមើលបែបបទទាំងនោះ ហើយសួរខ្លួនឯងថា គួរធ្វើអ្វីមួយឲ្យប្លែកពីគេ ល្អលើសគេ? ហើយអ្នកត្រូវតែចេះរៀបចំ បែបបទរបស់អ្នកឲ្យស្អាតជាងគេ ដើម្បីបន្ថែមភាពទាក់ទាញ។

ចេះបង្ហាញ៖ ជាទូទៅ នៅក្នុងបែបបទនៃសុំអាហារូបករណ៍ ក៏តម្រូវឲ្យអ្នកសរសេររៀបរាប់បង្ហាញពីចំណាប់អារម្មណ៍ និងចេះបង្ហាញពីព័ត៌មានខ្លួនអ្នកក្នុងគំរូមួយដែលត្រឹមត្រូវ។ និស្សិតកម្ពុជាមួយចំនួនធំនៅមិនទាន់ចេះបង្ហាញ ឬរៀបរាប់ព័ត៌មានផ្ទាល់ខ្លួន ដូចនិស្សិតនៅបណ្ដាប្រទេសដទៃឡើយ។

ស្គាល់ពីអាហារូបករណ៍ឲ្យបានច្បាស់៖ សិក្សាពីអាហារូបករណ៍ឲ្យបានច្បាស់ អ្វីដែលខ្លួនអ្នកមាន អ្វីដែលអ្នកនឹងទទួលបានខ្លះ បន្ទាប់ពីវគ្គសិក្សានេះ គោលបំណងក្រោយបញ្ចប់ តើអ្នកប្រាកដថាអ្នកនឹងធ្វើអ្វី នៅឯណា…ព័ត៌មានទាំងនេះចាំបាច់សម្រាប់ខ្លួនអ្នកជាបេក្ខជនត្រូវតែ ច្បាស់ ហើយនឹងសម្រាប់ងាយស្រួលពេលធ្វើបទសម្ភាសន៍។

លោក ជី ទេរិទ្ធ ជាបុគ្គលដែលមានជោគជ័យក្នុងការទទួលអាហារូបករណ៍។ ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅ២០០៤ លោកបានជាប់អាហារូបករណ៍ទៅសិក្សាជំនាញខ្លីនៅអាមេរិកចំនួនបីខែ ហើយក៏ជាប់អាហារូបករណ៍អនុបណ្ឌិតទៅសិក្សាផ្នែកនីតិអន្តរជាតិនៅ ទីក្រុង ហុង កុង។ បន្ទាប់ពីចប់អនុបណ្ឌិតនេះ លោកជាប់ Internship ទៅប្រទេសថៃ ចំនួន ៦ ខែ។ ចុងក្រោយនេះ មុននឹងតយកសញ្ញាប័ត្របណ្ឌិត លោកបានជាប់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតផ្នែកឧក្រិដ្ឋវិទ្យា នៅប្រទេសអង់គ្លេស និងត្រៀមចេញដំណើរនៅថ្ងៃ ២០ ខែ កញ្ញា ២០១១ខាងមុខ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s