បេសកកម្ម៥យ៉ាងសម្រាប់ដំណើរ ជីវិតរបស់មនុស្ស

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយLeng Kimngorn កាលពី 16-03-2012

បេសកកម្មគឺជាសកម្មភាពដែលត្រូវ បំពេញ។ សម្រាប់ដំណើរជីវិត មនុស្សត្រូវតែបំពេញបេសកកម្មចំនួនប្រាំ ដើម្បីអោយស័ក្ដិសមជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គម។

ការរស់នៅ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ដំណើរជីវិតរបស់មនុស្សម្នាក់ៗ។ការ រស់ត្រូវតែខំប្រឹងប្រែង កែច្នៃជីវិតឲ្យមានខ្លឹមសារ ព្រោះជីវិតមនុស្សមានពេលវេលាតិចតួចណាស់ ហៅថាជីវិតបានមកដោយកម្រ។ មានអ្នកខ្លះកើតមកមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែបាត់បង់ជីវិតទៅវិញដូច្នេះបើមានជីវិតហើយសូមកុំ បណ្ដែតបណ្ដោយឲ្យជីវិតរស់នៅអសារបង់។

ការសិក្សា គឺជាមូលដ្ឋានគ្រឹះ សម្រាប់បន្ថែមល្បោយ ធ្វើឲ្យការរស់នៅកាន់តែមានគុណតម្លៃចំពោះបុគ្គល គ្រួសារ សហគមន៍ ក៏ដូចជាប្រទេសទាំងមូល។ ជីវិតកាលណាមានគម្លាតពីការសិក្សាកាន់តែឆ្ងាយឬក៏មិនបានសិក្សា តែម្ដង នោះហើយគេឲ្យឈ្មោះថា ជីវិតរស់នៅមិនបានបំពេញឲ្យខ្លួនឯងនិងសង្គមបានគ្រប់គ្រាន់។

ការដឹកនាំ ឆ្លង កាត់ដំណាក់ទីមួយនិងទីពីរ បានបញ្ជាក់ថាវាត្រូវតែប្រទាក់ក្រឡាគ្នាជានិច្ចមិនអាចកាត់ ផ្ដាច់បានឡើយ។ការសិក្សាមិនត្រឹមតែរៀនឲ្យដឹងនោះទេ គឺត្រូវសង្វាតរៀនឲ្យបានពូកែ និងរៀនអនុវត្តទ្រឹស្ដី។បន្ទាប់មកគឺត្រូវចូលបម្រើការងារតាម ស្ថាប័ននានា។ នៅក្នុងវិស័យការងារ គឺមិនមែនគ្រាន់តែមានបុគ្គលិកបម្រើការងារដើម្បីប្ដូរយកកម្រៃ ទេ។ ក្នុងនាមជាកួនចៅគេតែមួយមុខប៉ុណ្ណោះនោះ សំខាន់គឺត្រូវចេះអភិវឌ្ឍន៍ខ្លួនឲ្យបានជាប់ជានិច្ច ដើម្បីក្លាយខ្លួនជាមេដឹកនាំ។

ផ្ដល់សេចក្ដីស្រឡាញ់ សេចក្ដីស្រឡាញ់គឺជាប្រភពនៃទំនាក់ទំនងល្អក្នុងសង្គម បុគ្គលគ្រប់រូបបើមានសេចក្ដីស្រឡាញ់តាំងនៅមាំក្នុងចិត្តហើយ ការសាយភាយសេចក្ដីមេត្តាក៏កើតមានចំពោះខ្លួនឯងរហូតដល់អ្នក ដទៃផងដែរ។ មានសេចក្ដីស្រឡាញ់ក្នុងចិត្តមិនត្រឹមតែធ្វើឲ្យសង្គមមានចំណង មិត្តភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្រួបបង្រួមចំណងសាមគ្គីភាពរវាងប្រទេសនិង ប្រទេស ឲ្យកាន់តែស្និទ្ធស្នាលទ្វេដង។ អញ្ចឹងយើងត្រូវតែផ្ដល់សេចក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក។

បន្សល់ទុកស្នាដៃ វាគឺជាដំណាក់កាលចុងក្រោយដែលមនុស្សត្រូវតែបន្សល់ទុក សម្រាប់ជាកេរ្តិ៍ដំណែល ឲ្យអនុជនជាន់ក្រោយបានយល់ដឹងពីស្នាដៃ ដែលជាគំរូល្អដល់ពួកគេ បើទុកជាស្នាដៃនោះមិនជាធំដុំក្ដី។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s