ជី សិលា៖ ក្នុងដៃអ្នក…ឱកាសស្ថិតក្នុងដៃអ្នក!

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 16-03-2012

“ការពិតសប្បាយ គឺនៅក្នុងដៃយើងមែន…យើងចង់សប្បាយគឺអាស្រ័យលើខ្លួនឯង! …ឱកាសក៏នៅក្នុងដៃImage

យើងដែរ…សំខាន់តើចេះចាប់ យក ឱកាសឬអត់?” នេះជាប្រសាសន៍របស់ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាសហគ្រិនវ័យក្មេងដែលទទួលជោគជ័យបំផុតក្នុងការធ្វើជំនួញនៅ កម្ពុជារយៈពេលជាង១០ឆ្នំា។

ប្រសាសន៍ខាងលើនេះធ្វើឡើង នៅចំពោះមុខបុគ្គលិក ក្រោយបញ្ជប់ពិធីជប់លៀងអបអរចូលឆ្នាំចិនកាលពីយប់មិញនិងការ សំណេះសំណាលជាលក្ខណៈមិត្តភាពក៏ដូចជាលើកទឹកចិត្តដល់បុគ្គលិក ដើម្បីឆ្ពោះទៅការរីកចម្រើនទាំងអស់គ្នា ។

ជាមួយនឹងប្រាក់៥០០ដុល្លារអាមេរិកដែលលោកបានចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួនរហូតដល់ក្លាយជាម្ចាស់លើក្រុមហ៊ុនដ៏ជោគជ័យ មួយចំនួននាពេលបច្ចុប្បន្នលោកជីសិលាសង្កត់ធ្ងន់ប្រាប់បុគ្គលិកថា ភាពសប្បាយរីករាយ ឱកាស និងភាពជោគជ័យគឺស្ថិតក្នុងដៃរបស់បុគ្គលម្នាក់ៗ។ ” សំខាន់ យើងត្រូវក្ដោបក្ដាប់ឲ្យបានល្អ?…បើយើងក្ដោបក្ដាប់មិនបានល្អនោះ យើងនឹងមិនអាចទទួលជោគជ័យទេ” ។

លើសពីនេះនាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាប្រធានសភាយុវពាណិជ្ជករកម្ពុជារូបនេះបានបង្ហាញគំនិត វិជ្ជមានទៅកាន់បុគ្គលិកក្រោមបង្គាប់” យើងត្រូវមានជំនឿថាយើងអាចធ្វើបាន…ហើយអ្វីៗគឺចាប់ផ្ដើមពីខ្លួន អ្នក”។

រំលឹកពីបទពិសោធន៍និងឆាកជីវិតតស៊ូដ៏ក្រាញ់ននៀល កាលពី១៣ ឆ្នាំមុន លោក ជី សិលាបានចាប់ផ្តើមស្វះស្វែងរកទីតាំងឲ្យជីវិតខ្លួនពីតួនាទីជា បុគ្គលិកម្នាក់ទទួលប្រាក់ខែ ៣០ ដុល្លារក្នុងមួយខែ ។

លោក ជី សិលា បានក្លាយជាសហគ្រិនជោគជ័យវ័យក្មេងម្នាក់ដែលមានឈ្មោះបោះសំឡេង នៅកម្ពុជា ។ សព្វថ្ងៃនេះ ក្រៅពីជានាយកប្រតិបត្តិ ក្រុមហ៊ុន Sabay លោកគឺជាប្រធាន សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia)ផងដែរ។

លោក ស្រ៊ុនម៉េងគាងអ្នកចាត់ចែងផ្នែកផ្សព្វផ្សាយទូទៅរបស់ទំព័រSabay Newsប្រាប់ឲ្យដឹងថា លោកជីសិលាគឺជានិមិត្តរូបដ៏ប្រសើររបស់យុវជន កម្ពុជា។”គាត់ធ្វើការ១៨ម៉ោងក្នុងមួយថ្ងៃ ជាមេដឹកនាំមានចរិតឫកពាសាមញ្ញ ឲ្យតម្លៃយុត្តិធម៌ បង្កឱកាសឲ្យអ្នកដែលមិនមានឱកាស !គាត់យល់អធ្យាស្រ័យ និងពោរពេញដោយគំនិតច្នៃប្រឌិត!គាត់ជាមោទនភាពរបស់យើង “។Image

លោកនាយក ជី សិលា ប្រគល់រង្វាន់”បុគ្គលិក ប្រជាប្រិយ ប្រចាំ ឆ្នាំ”ជូនលោក ស្រ៊ុនម៉េងគាង

ដូចគ្នានេះដែរ យុវតីសួន ពលិកា អ្នកយកព័ត៌មានសង្គមនិយាយថាលោក ជីសិលា គឺជាឧទាហរណ៍ដ៏សំខាន់មួយពីភាពជោគជ័យដែលពឹងផ្អែកលើគំនិត បញ្ញាពិតៗ។”គាត់មានលក្ខណៈពិសេសក្នុងការបង្ករទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា ហើយគាត់ធ្វើការងារជាច្រើនក្នុងពេលតែមួយ !គាត់មានចក្ខុវិស័យច្បាស់ វែងឆ្ងាយ គាត់ឲ្យតម្លៃអ្នកមានចំណេះ និងមានឆន្ទះក្នុងការជួយដល់យុវវ័យ !ខ្ញុំគិតថា គាត់ជាបុគ្គលគួរយកតម្រាប់តាម”។

មិត្តយុវវ័យទាំងអស់ Sabay ពិតជាមានជឿជាក់ថាមិត្តយុវវ័យក៏អាចធ្វើបានដែរ! ប្រសិនជាយើងមានឆន្ទៈពិតប្រាកដ!

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s