៣ចំណុច ចាំបាច់ត្រូវស្គាល់ខ្លួនឯង

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេងគីមងន់ កាលពី 16-03-2012Image

មនុស្ស ភាគច្រើន មិនបានស្គាល់ខ្លួនឯងច្បាស់នោះទេ។ ការឈ្វេងយល់ពីខ្លួនឯង ត្រូវដំណើរការជាបន្តបន្ទាប់ គ្មានទីបញ្ចប់ឡើយ។ បើអ្នកកាន់តែឈ្វេងយល់ពីខ្លួនឯង នោះអ្នកក៏កាន់តែ គិតត្រូវ ធ្វើត្រូវ និង កាន់តែជោគជ័យផងដែរ។ ដើម្បីឲ្យកាន់តែស្គាល់ខ្លួនឯងច្បាស់ យុវវ័យគួរតែយកចិត្តទុកដាក់នូវកត្តាដូចខាងក្រោមនេះ៖

១. អ្វីជាភាពខ្លាំងរបស់ខ្លួន?
មនុស្សគ្រប់រូបកើតមកជាមួយនឹងទេពកោសល្យផ្សេងៗគ្នា។ ដូច្នេះអ្នកត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ថាតើអ្នកពូកែខាងអ្វីខ្លះ។ ការដែលស្គាល់ច្បាស់ពីភាពខ្លាំង អាចជួយឲ្យអ្នកងាយស្រួលក្នុងការសម្រេចចិត្ត ដឹងច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ និងអ្វីដែលខ្លួនមិនត្រូវធ្វើ។
២. ភាពខ្សោយក្នុងខ្លួន
បុគ្គលដែលឆ្លាតគឺហ៊ានទទួលនូវចំណុចខ្វះខាតរបស់ខ្លួន។ ចំណុចខ្សោយរបស់មនុស្សទាក់ទងទៅនឹងបុគ្គលិកលក្ខណៈរបស់គេដូចជា ការខ្មាសអៀន ភាពកំសាក និងទម្លាប់មិនទទួលកំហុសជាដើម។ ទោះបីជាចំណុចខ្សោយនោះជាអ្វីក៏ដោយ តែចាំបាច់អ្នកត្រូវទទួលស្គាល់វា ព្រោះថា ពេលដែលអ្នកដឹងពីចំណុចខ្សោយរបស់ខ្លួនហើយ អ្នកនឹងរកចំណុចវិជ្ជមានដើម្បីបំពេញចំណុចខ្វះខាតនោះបាន។

. តើអ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វី?
មនុស្សយើងមានចិត្តខុសៗគ្នា ហើយក៏មានការចូលចិត្តនិង ការចូលចិត្តជាងផងដែរ។ ដូច្នេះអ្នកត្រូវទទួលស្គាល់ថា អ្វីដែលអ្នកចូលចិត្ត អាចអ្នកដទៃមិនពេញចិត្ត តែអ្វីដែលអ្នកដទៃពេញចិត្ត អាចអ្នកមិនចូលចិត្តទៅវិញ។ ហេតុដូចនេះហើយ ធ្វើជាមនុស្សមិនត្រូវប្រកាន់ច្រើនពេកទេ ត្រូវបើកចិត្តឲ្យទូលាយ និងចងចាំថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s