១០ឆ្នាំមុននៅតាមរបងវត្ត ឥឡូវជាម្ចាស់ហាង

នៅក្នុងទំព័រនេះ សូម ណែនាំមិត្តអ្នកអានទៅស្គាល់ ជាងកាត់សក់មួយរូបគឺ លោកជីម អន ដែលអតីតលោកជា ជាងកាត់សក់នៅតាមរបងវត្តឧណ្ណាលោមម្ដុំផ្សាកណ្ដាល។ ដោយសាតែការតស៊ួខិតខំព្យាយាម បច្ចុប្បន្ននេះជីម អនបានក្លាយជាម្ចាស់ហាងកាត់សក់ចំនួន២ កន្លែងនៅរាជធានីភ្នំពេញ។Image

យុវជនក្នុងវ័យ២៩រូបនេះបានរៀបរាប់ប្រាប់ sabay ថា លោកជាកូនទី២ក្នុងចំណោមបងប្អូន៥នាក់ ឪពុករបស់លោកជាជាងកាត់សក់នៅរបងវត្តឧណ្ណាលោម។ លោករៀនមិនបានច្រើននោះទេ គឺរៀនបានត្រឹមតែថ្នាក់ទី៧ប៉ុណ្ណោះ។

យុវជនរូបនេះបានរំលឹកថា កាលនោះលោកទៅរៀនផងកាត់សក់ផង រៀនពេលព្រឹកកាត សក់ពេលរសៀល ។ លោកនិងប្អូនប្រុសរបស់លោកបានរៀនជំនាញកាត់សក់នេះពីឪពុក។ ដោយឃើញរបរជាជាងកាត់សក់រកលុយបានគួរសមលោករៀនមិនបានដិតដល់ផង យុវជនរូបនេះក៏សម្រេចចិត្តឈប់រៀន ដោយងាកមកកាត់សក់វិញ។

លោកចាប់ផ្ដើមបើករកស៊ីកាត់សក់ នៅអាយុ១៧ឆ្នាំគឺនៅឆ្នាំ១៩៩៨ កាលនោះលោកនិងប្អូនប្រុសបានចាប់ផ្ដើមកាត់សក់នៅរបងវត្ត ឧណ្ណាលោម ជាមួយឪពុកនិងជាងកាត់សក់ដទៃទៀត។ ឪពុករបស់លោក បានចែកកន្ត្រៃកាត់សក់ចាស់ៗម្នាក់មួយសម្រាប់ឲ្យធ្វើជាដើមរក ស៊ី។ របររកស៊ីកាត់សក់នៅតាមចិញ្ចើមផ្លូវសាធារណៈមិនងាយស្រួលដូចជាជាង កាត់សក់ដែលមានទីតាំងផ្ទាល់ខ្លួននោះទេ។ ជារឿយៗ ខ្លួនលោកក៏ដូចជាជាងកាត់សក់ដទៃទៀតត្រូវបានអាជ្ញាធរដេញចុះដេញ ឡើង ដោយអាជ្ញាធរចោទថា ការកាត់សក់នៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។

លោកកាត់សក់នៅរបងវត្តឧណ្ណាលោមបាន៥ឆ្នាំគឺនៅឆ្នាំ២០០៨ លោកក៏បានសាកល្បងជួលដីនៅ T3ម្ដុំ ផ្សាកណ្ដាលបើកហាងផ្ទាល់ខ្លួនមួយ។ កាលនោះលោកបើកកាត់សក់ផងដាក់ស្នូកឃ័រផង លោកបានយកគ្រួសាររបស់លោកមករកស៊ីជាមួយ។ លោកបើកហាងនៅ T3 នេះ បានប្រហែលជាងមួយឆ្នាំក៏ត្រូវម្ចាស់ដីបញ្ឈប់កុងត្រាវិញ។ នៅពេលនោះលោកមិនមានលទ្ធភាពជួលកន្លែងផ្សេងដើម្បីបន្ត អាជីវកម្មវិញទៀតទេ លោកនិងក្រុមគ្រួសារត្រូវបង្ខំចិត្តមកកាត់សក់នៅរបងវត្តឧណ្ណាលោម សាជាថ្មីវិញ។
កាត់សក់នៅរបងវត្តបានមួយរយៈ ក៏សម្រេចចិត្តទៅស៊ីឈ្នួលធ្វើជាជាងកាត់សក់នៅហាងមួយនៅម្ដុំ វត្តបទុមវតី។ នៅទីនោះលោកធ្វើជាជាងកាត់សក់ផង និងលួចរៀនពីរបៀបរបបនៃការរកស៊ីក្នុងការបើកហាងនោះផង។ លោកធ្វើការងារនោះបានប្រហែលជាមួយឆ្នាំក៏សម្រេចចិត្តឈប់ ហើយក៏មកកាត់នៅរបងវត្តឧណ្ណាម្ដងទៀត។Image

នៅខែ១១ឆ្នាំ២០០៨ លោកក៏សម្រេចចិត្តទិញតូបមួយនៅផ្សាកណ្ដាលដើម្បីបើកជាហាងកាត់សក់ ផ្ទាល់ខ្លួន។ តូបនោះតម្លៃ១ម៉ឺនដុល្លារកាលនោះលោកមានប្រាក់ផ្ទាល់ខ្លួនតែ ៤ពាន់ដុល្លារទេ នៅខ្វះប៉ុន្មានលោកត្រូវខ្ចីពីម្ដាយរបស់លោកបន្ថែម។
ការបើកហាងកាត់សក់នៅផ្សាកណ្ដាលនេះគឺជាភាពជោគជ័យមួយរបស់លោក ដែលលោកបានប៉ងតាំងពីដើមទីមក។ អាជីវកម្មនៅផ្សាកណ្ដាលនេះកាន់តែជោគជ័យទៅៗ មានភ្ញៀវកាន់តែច្រើនឡើងៗ លោកបានជួលកូនជាង បីទៅបួននាក់បន្ថែមទៀតដើម្បីជួយ កាត់។

ដោយអាជីវកម្មកាន់តែរីកចម្រើនទៅៗ នៅខែ១១ ឆ្នាំ២០១០ លោកក៏សម្រេចចិត្តបើកហាងមួយទៀតនៅក្បែរសាកលវិទ្យាល័យន័រតុន។ លោកថាការបើកហាងមួយនេះមិនត្រឹមតែបើកកាត់សក់មួយមុខនោះទេ គឺលោកបានបើកបង្រៀនជំនាញ កាត់សក់ផងដែរ។
លោកថា មកទល់ពេលនេះកូនជាងរបស់លោកមានជាង១០នាក់ ចំណែកហាងថ្មីនេះក៏មានអតិថិជនគាំទ្រច្រើនគួរសមដែរ។ លោកថា នៅពេលនេះលោកមិនទាន់គិតចង់បើកហាងថ្មីបន្ថែមទៀតទេ ដោយរង់ចាំមើលបន្តិចទៀតសិន។

ក្នុងចំណោមបងប្អូនប្រុសៗទាំង ៣នាក់របស់លោកគឺសុទ្ធតែរៀនជំនាញកាត់សក់ទាំងអស់ទាំងអស់។ក្នុង នោះប្អូនប្រុសរបស់លោកក៏មានហាងផ្ទាល់ខ្លួនមួយដែរនៅក្បែរ វិទ្យាល័យព្រះស៊ីសុវត្ថិ។ ចំណែកប្អូនប្រុសពៅរបស់លោកម្នាក់ទៀតកំពុងតែរៀនជំនាញកាត់សក់ ដូចលោកផងដែរ ។លោកមានបំណងចង់ឲ្យបងប្អូនរបស់លោករកស៊ីជាជាងកាត់សក់ទាំងអស់ ព្រោះជំនាញនេះងាយស្រួលក្នុងការរកលុយ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s