អ្វីទៅជាការលើកទឹកចិត្ត (Motivation)?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 16-03-2012Image

មិន ថាមនុស្សឆ្លាត ឬមនុស្សមិនសូវឆ្លាតនោះទេ គឺសុទ្ធតែត្រូវការ ការលើកទឹកចិត្តទំាងក្នុងក្របខណ្ឌ័បំពេញការងារនិងក្នុងជីវភាពឯកជន។

លើផ្នែកអាជីព ការលើកទឹកចិត្តជាកត្តាសំខាន់ជួយឲ្យការដឹកនាំនិងការអនុវត្តន៍ ការងារទទួលបានជោគជ័យ។ ការលើកទឹកចិត្តបានជំរុញឲ្យបុគ្គលិកមានឆន្ទៈ បំពេញការងារប្រកបដោយ ការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ ដើម្បីសម្រេចបាននូវលទ្ធផល តាមគោលដៅដែលបានកំណត់ទុក។

បើមានការលើកទឹកចិត្ត នោះបុគ្គលិកនឹង៖
-លះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងពេលវេលា ដើម្បីឲ្យសម្រេចលទ្ធផលការងារ។
-មានការសហការល្អនិងខិតខំប្រឹងប្រែងចូលរួមដោះស្រាយរាល់កិច្ចការលំបាកនិងបញ្ហានានា។
-យកចិត្តទុកដាក់បំពេញការងាររបស់ក្រុមក៏ដូចជាការងាររបស់ខ្លួន។
-យល់ព្រមទទួលរាល់ភារកិច្ច និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

តែបើខ្វះការលើកទឹកចិត្តវិញនោះនិងធ្វើឲ្យបុគ្គលិក៖
-ស្ពឹកស្រពន់និងព្រងើយកន្តើយក្នុងការបំពេញការងារ។
-មិនជួយដោះស្រាយរាល់ការលំបាកនានា។
-មិនចង់ទទួលយកការងារ រអ៊ូរទាំនៅពេលបំពេញការងារ។
-តែងតែរកលេស គេចពីការងារ…។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s