អ្វីគួរធ្វើ ចំពោះបទសម្ភាសន៍

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 16-03-2012Image

យុវវ័យអ្នកពិតជាអស្ចារ្យមែន!សូមអបអរសាទរ។ឥឡូវនេះ អ្នកឈានមកដល់ដំណាក់កាលសម្ភាសន៍ហើយ។នេះជាដំណាក់កាលសំខាន់ បំផុត ដូច្នេះអ្នកចាំបាច់ត្រូវត្រៀមខ្លួនអោយបានល្អ។ត្រូវមានជំនឿចិត្ត លើខ្លួនឯង ព្រោះថាទម្រាំមកដល់ដំណាក់កាលនេះ អ្នកច្បាស់ជាមានជំនាញ បទពិសោធន៍ និងគុណសម្បត្តិផ្សេងៗទៀតដែលនិយោជកកំពុងតែស្វែងរកហើយ។ដូច្នេះ អ្នកត្រូវរកវិធីសាស្ត្រដើម្បីធានាថា អ្នកនិយាយបានល្អនៅពេលសម្ភាសន៍ហើយទទួលបានការងារនោះ។

. ស្គាល់ពីកន្លែងការងារច្បាស់
ចូរស្រាវជ្រាវ ឲ្យដឹងពីផលិតផលឬសេវាកម្ម និងព័ត៌មានផ្សេងទៀតដែលទាក់ទងនិងក្រុមហ៊ុន។
ការធ្វើបែបនេះអាចអោយអ្នកមានជំនឿចិត្តក្នុងការឆ្លើយសំនួរ។ជា ពិសេស ប្រសិនបើអ្នកស្គាល់ឈ្មោះនិងមុខដំណែងរបស់អ្នកសម្ភាសន៍កាន់តែ ល្អ។សូមទៅមើលកន្លែងនោះមុនថ្ងៃសម្ភាសន៍ ដើម្បីឲ្យអ្នកបានស្គាល់ទីតាំងក្រុមហ៊ុន និងបែបបទការងារបានខ្លះ។

២.រៀបចំខ្លួន
សូមបង្ហាញមុខឲ្យបាន១៥ទៅ២០នាទី មុនម៉ោងសម្ភាសន៍ ហើយត្រូវស្លៀកពាក់ឲ្យសមនឹងការងារដែលអ្នកបានដាក់ពាក្យ ដោយមានសណ្ដាប់ធ្នាប់និងចាស់ទុំ។កុំស្លៀកពាក់សំពត់ខ្លី ស្បែកជើងកែងចោទ គ្រឿងអលង្ការ ឬផាត់មុខច្រើនពេក។Image

. ចូលសម្ភាសន៍
ដើម្បីសំដែងនូវការគោរព ទោះបីជាទ្វាបើកចំហក៏ដោយ ចូរគោះទ្វាមុនដើរចូល។ យកជាប់ខ្លួនតែសៀវភៅមួយក្បាលនិងប៊ិចមួយដើមបានហើយ។ដើរចូលក្នុង បន្ទប់នោះដោយមានការជឿជាក់ ប៉ុន្តែត្រូវចេះដាក់ខ្លួនដោយសំពះជម្រាបសួរអ្នកសម្ភាសន៍យ៉ាង គួរសម។ត្រូវឈររង់ចាំរហូតដល់អ្នកសម្ភាសន៍អញ្ជើញអោយអ្នកអង្គុយ។ ចូរអង្គុយសម្រួលឥរិយាបថអោយស្រួល និងព្យាយាមអង្គុយអោយត្រង់ ដើម្បីមើលទៅឃើញថាអ្នកមានចំណាប់អារម្មណ៍ក្នុងការសម្ភាសន៍។

.របៀបឆ្លើយសំនួរ
ចូរឆ្លើយអោយចំនឹងសំនួរ។ ត្រូវសួរបញ្ជាក់ម្ដងទៀត ប្រសិនបើអ្នកស្ដាប់សំនួរមិនច្បាស់ឬមិនយល់ និងចំណាយពេលត្រឹមតែ១ឬ២នាទីប៉ុណ្ណោះសម្រាប់ឆ្លើយនឹងសំនួរនិមួយៗ កុំនិយាយបែកជាអូរហូរជាស្ទឹង។ព្យាយាមនិយាយភ្ជាប់បទពិសោធន៍របស់ខ្លួន ជាមួយការងារដែលអ្នកកំពុងតែដាក់ពាក្យ។ពេលឆ្លើយសំនួរ ត្រូវនិយាយ មួយៗ ឮៗ និងរក្សានូវស្នាមញញឹម ព្រមទាំងខ្សែភ្នែកដែលពោរពេញដោយទំនាក់ទំនង។
. ក្រោយសម្ភាសន៍
ត្រូវត្រៀមសំណួរដើម្បីសួរអ្នកសម្ភាសន៍ ព្រោះជាទូទៅ អ្នកសម្ភាសន៍នឹងអនុញ្ញាតអោយអ្នកសួរពួកគេ២ឬ៣សំនួរបន្ទាប់ពី សម្ភាសន៍ចប់។សំនួរគួរតែកុំសួរពីប្រាក់បៀវត្ស ឬអ្វីដែលមិនចាំបាច់។មុនពេលដើរចេញពីបន្ទប់ កុំភ្លេចអរគុណអ្នកសម្ភាសន៍គ្រប់រូបដែលបានចំណាយពេលរបស់គាត់ ហើយប្រាប់ពួកគាត់ឲ្យដឹងថា អ្នកនឹងរង់ចាំទទួលចម្លើយ។កុំភ្លេចផ្ញើលិខិតអរគុណតាមអ៊ីមែល នៅពេលដែលអ្នកមកដល់ផ្ទះ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s