អាថ៌កំបាំង៥យ៉ាង អ្នកដឹកនាំត្រូវតែដឹង

Image

ដើម្បី ក្លាយខ្លួនជាអ្នកគ្រប់គ្រងល្អម្នាក់ ទាមទារឲ្យអ្នកឈ្វេងយល់ពីជំនាញគ្រប់គ្រងមនុស្សនិងហិរញ្ញវត្ថុឲ្យ បានច្បាស់។តែវាមិនមែនជារឿងងាយនោះទេ លុះត្រាតែអ្នកអនុវត្តនិងអភិវឌ្ឍនូវជំនាញផ្សេងជាច្រើនទៀតដូចជា ជំនាញផ្ទេរការងារ លើកទឹកចិត្ត ទំនាក់ទំនង និងជំនាញដាក់វិន័យជាដើម។
ដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់ មិនប្រាកដថាត្រូវតែបានចូលសាលានោះទេ អ្នកអាចបង្កើនជំនាញរបស់ខ្លួនតាមរយៈ ការចូលរួមសិក្ខាសាលាដែលទាក់ទងនឹងការគ្រប់គ្រងផ្សេងៗ ឬស្វ័យស្រាវជ្រាវតាមរយៈការអានសៀវភៅនិងស្រាវជ្រាវអ៊ីនធឺណិតជា ដើម។ ជាពិសេសទាំងការរស់នៅនិងការងារ សុទ្ធតែអាចបង្កើននូវចំណេះដឹងផ្នែកគ្រប់គ្រងបានទាំងអស់។ ខាងក្រោមនេះជាជំនាញមួយចំនួនដែលអ្នកគ្រប់គ្រងដ៏មានប្រសិទ្ធភាព ត្រូវតែចេះ៖

១. ជំនាញចែករំលែកការងារ
ដើម្បីគ្រប់គ្រងមនុស្សបាន អ្នកចាំបាច់ត្រូវហ្វឹកហាត់ឲ្យក្លាយទៅជាអ្នកជំនាញខាងផ្ទេរ ការងារ។ ត្រូវចេះប្រើមនុស្សឲ្យត្រូវនឹងការងារ(Put the right person in the right job) មានន័យថា អ្នកត្រូវស្គាល់ច្បាស់ពីសមត្ថភាពរបស់បុគ្គលិករបស់ខ្លួន ថាតើគេពូកែខាងអ្វី និងខ្សោយខាងអី! បន្ទាប់មកត្រូវប្រគល់កិច្ចការឲ្យគេ ដែលអ្នកជឿជាក់ថានឹងមានប្រសិទ្ធភាព។ ចំពោះកិច្ចការដែលអ្នកបានប្រគល់ត្រូវច្បាស់ថាSMART៖
S (specific) ត្រូវច្បាស់លាស់
M(measurable)អាចវាស់វែងបាន
A(attainable)អាចទទួលយកបាននិងអាចជោគជ័យ
R(realistic) ជាការពិត ជាក់ស្ដែង
T(timely) មានពេលកំណត់ច្បាស់លាស់Image

២. ជំនាញលើកទឹកចិត្ត
ត្រូវចេះច្បាស់ពីជំនាញលើកទឹកចិត្តមនុស្ស។ ដើម្បីលើកទឹកចិត្តមនុស្សឲ្យមានប្រសិទ្ធភាពនិងចំគោលដៅ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីតម្រូវការរៀងៗខ្លួនរបស់ពួកគេ។ ដោយយោងតាមទ្រឹស្ដីMaslowមនុស្សមានតម្រូវការ៥ធំៗគឺ
សេចក្ដីត្រូវការផ្នែកសរីរាង្គ(Physical need) ៖ ការហូបចុក ទីជម្រក ការសម្រាក និងសម្ភារៈ ប្រើប្រាស់ចាំបាច់ ។ល។
សេចក្ដីត្រូវការផ្នែកសុវត្ថិភាព(Safety)៖ ជៀសផុតពីគ្រោះថ្នាក់នានា ទាំងការរស់នៅនិងការងារ។
សេចក្ដីត្រូវការផ្នែកសង្គម(Social)៖ មានទំនាក់ទំនងល្អ ចង់បានការយល់ចិត្ត ការជឿជាក់និងការស្រលាញ់រាប់អានពីអ្នកដទៃ។
សេចក្ដីត្រូវការនៃការគោរព(Esteem)៖ ចង់បានការផ្ដល់តម្លៃនិងការគោរពពីអ្នកដទៃ។
ការពេញចិត្តខ្លួនឯង (Actualization)៖ បញ្ចូលនូវតម្រូវការទាំងអស់ និងចង់សម្រេចនូវមហិច្ឆតារបស់ខ្លួន។

៣. ពូកែស្ដាប់
ពូកែស្ដាប់នៅពេលនេះមានន័យថា ក្រោយពីអ្នកស្ដាប់អ្នកដទៃនិយាយរួចហើយ អ្នកអាចយល់ច្បាស់ពីអត្ថន័យ ហើយស្វែងរកដំណោះស្រាយ ដើម្បីកែខៃបញ្ហាឲ្យប្រសើរឡើងវិញបាន។ ម្យ៉ាងទៀតត្រូវមានការជជែកជាប្រចាំរវាងអ្នកគ្រប់គ្រងនិងនិយោជិក ដើម្បីស្វែងរកនូវបញ្ហានិងដំណោះស្រាយ។

៤. មានទំនាក់ទំនងល្អ
ទំនាក់ទំនងល្អជាកត្តាចាំបាច់បំផុតដែលអ្នកគ្រប់គ្រងត្រូវតែមាន។ មានទំនាក់ទំនងល្អ ធ្វើឲ្យបុគ្គលិកមានអារម្មណ៍កក់ក្ដៅ ហ៊ាននិយាយដោយចំហរាល់បញ្ហាប្រឈម។ នៅពេលដែលមនុស្សមួយក្រុមយល់ចិត្តគ្នាច្បាស់ នោះពួកគេនឹងចាត់ទុកការងារក្រុម ដូចជាការងាររបស់ខ្លួន។

៥. វិន័យ
ត្រូវប្រកាន់ភ្ជាប់នូវវិន័យ បែងចែកឲ្យដាច់រវាងមនោសញ្ចេតនានិងការងារ។ ការលំអៀងនឹងធ្វើឲ្យបុគ្គលិកដទៃមានការអាក់អន់ស្រពន់ចិត្ត ដែលនាំឲ្យថយចុះនូវប្រសិទ្ធភាពការងារ។ តែរាល់ការដាក់វិន័យ ត្រូវបកស្រាយឲ្យបានច្បាស់ពីទោសកំហុស ហេតុនិងផល៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s