ប្រវត្តិ និងភាពជោគជ័យរបស់លោកហុងដា (Soichiro Honda)

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 15-03-2012

ផ្តើមចេញពីជាងជួសជុលម៉ាស៊ីនក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកជាជាងជួសជុលកង់និងម្តាយជាអ្នកត្បាញលោកហុងដាបានក្លាយជាវិស្វករនិងឧស្សាហករជនជាតិជប៉ុនព្រមទាំងជាអ្នកបង្កើតក្រុមហ៊ុន Honda Motor Co.,Ltd។

លោកកើតនៅថ្ងៃទី១៧ខែវិច្ឆការឆ្នាំ១៩០៦ ក្នុងក្រុង Hamamatsu ប្រទេសជប៉ុន។ហុងដារស់នៅ ក្នុង គ្រួសារក្រីក្រមួយដែលមានឪពុកឈ្មោះ Giheiជាជាងជួសជុលកង់ជាជាងជួសជុលកង់ ឈ្មោះ Mikaជាអ្នកត្បាញ។ក្នុងឆ្នាំ១៩២២ ហុងដា បានបញ្ចប់អនុវិទ្យាល័យ គាត់ជាមនុស្សដែលឆ្លាតនិងស្រលាញ់ឱកាស។

 

នៅអាយុ១៦ឆ្នាំដោយគ្មានការ សិក្សា ខ្ពង់ខ្ពស់លោកហុងដា បានចាប់ផ្ដើមធ្វើជាកូនជាងជួសជុលរថយន្តក្នុងយានដ្ឋានមួយនៅទី ក្រុង Tokyoក្នុងឆ្នាំ ១៩២២។ដោយសារតែភាពស្ទាក់ស្ទើរចំពោះជំនាញឯកទេសរបស់ខ្លួនគាត់បាន ចំណាយពេល៦ឆ្នាំក្នុងការហាត់រៀនជំនាញជាទីពេញចិត្តរបស់គាត់នេះ។ ឆ្នាំ១៩២៨ក្នុងវ័យ២២ឆ្នាំ គាត់បានត្រឡប់មកស្រុកកំណើត ធ្វើជាជាងម៉ាស៊ីនដ៏ចំណាន។

 

ដោយសារតែអាជីវកម្មដំណើរការ យ៉ាងល្អ ក្នុង១៩៣៧គាត់ក៏បានបើកក្រុមហ៊ុនផលិតក្រ វ៉ាត់ម៉ាស៊ីនដើម្បីលក់ទៅឲ្យក្រុមហ៊ុន Toyotaដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុន។

 

 

 

នៅក្នុងទសវត្ស ឆ្នាំ១៩៤០ការខិតខំប្រឹងប្រែងដើម្បីផលិតម៉ូតូផ្ទាល់ខ្លួនរបស់ គាត់ជាលើកដំបូងបានកើតឡើង ពេលនោះគាត់បានរចនានិងបង្កើតម៉ាស៊ីនភ្ជាប់ជាមួយនឹងកង់ដើម្បី ធ្វើជាម៉ូតូ។ការប្រថុយនេះទទួលបានជោគជ័យគួរជាទីពេញចិត្ត។

 

ដោយការលើកទឹកចិត្តចំពោះភាពជោគជ័យទីមួយរបស់គាត់ ក្នុងឆ្នាំ១៩៤៨ គាត់ក៏បានបង្កើតក្រុមហ៊ុនម៉ូតូ Honda Moto Company ហើយនៅឆ្នាំបន្ទាប់ ក្រុមហ៊ុននេះបានផលិតម៉ូតូតូចមួយដែលមានឈ្មោះថា “Dream D” ដើម្បី ចូលប្រកួតប្រជែងនៅក្នុងទីផ្សារដោយគាត់បានប្រើការផ្សព្វផ្សាយ ដ៏មានប្រសិទ្ធភាព។ក្នុងរយៈពេលមួយទសវត្សប៉ុណ្ណោះក្រុមហ៊ុន Hondaបាន ក្លាយខ្លួនទៅជាក្រុមហ៊ុនលក្ខណអន្តរជាតិដែលមានទំហំសាច់ប្រាក់ ១កោដិដុល្លារនិងលក់ផលិតផលរបស់ខ្លួនដាច់បំផុតក្នុងពិភពលោកនិង មានភាគហ៊ុនច្រើនជាងក្រុមហ៊ុន Toyota និង Nissanក្នុងទីផ្សាអាមេរិក។

 

 

 

គាត់បានលាលែងពីតំណែងប្រធាន ក្រុមហ៊ុននិងចូលនិវត្តក្នុងឆ្នាំ១៩៧៣ប៉ុន្តែគាត់ត្រូវបានគេតែង តាំងជាទីប្រឹក្សាដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនក្នុងឆ្នាំ ១៩៨៣។ក្នុងឆ្នាំ១៩៨៨គាត់ត្រូវបានទទួលស្គាល់ជាផលិតករដ៏ឆ្នើម របស់ជប៉ុន។លោក Honda ទទួលមរណភាពនៅថ្ងៃទី៥ខែតុលាឆ្នាំ១៩៩១ដោយជំងឺថ្លើមក្នុងមន្ទីរពេទ្រមួយក្នុងទីក្រុង Tokyo។

 

 


About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s