ការតស៊ូ និង ភាពជោគជ័យ

 

 

ប្រសិនបើខ្ញុំដួល ខ្ញុំព្យាយាមម្តងហើយម្តងទៀត ម្តងហើយម្តងទៀត។ ចុះអ្នកវិញ?

Nick Vujicic គឺជាអ្នកអត្ថធិប្បាយខាងលើកទឹកចិត្តដ៏ល្បីម្នាក់របស់ពិភព លោក ។ ប៉ុន្ដែអាថ៏កំបាំងនូវពីក្រោយជីវិតរបស់គាត់ពុំមានអ្វីគួររំភើប សោះឡើយ ។

Vujicic ជាអតីតក្មេងដែលមានភាពគួរអោយអាណិតបំផុត ជាទារកដែលចាប់កំនើតមកប្រកបដោយពិការភាព  ពុំដូចក្មេងដ៏ទៃផ្សេងទៀតឡើយ ។ ពីកំនើត Nick Vujicic ពុំដែលមានដៃនិងជើងឡើយ ក្រៅតែពីម្រាមជើងពីរនោះ ។ គាត់កើតជានៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨២។

ដោយ អស់សង្ឃឹមក្នុងជីវិត Nick Vujicic បានសំរេចចិត្តបញ្ចប់ជីវិតដ៏អភ័ព្វរបស់ខ្លួននៅអាយុ១០ឆ្នាំ ដោយប៉ុនប៉ងលោកទឹកសម្លាប់ខ្លួនពីលោកនេះទៅ តែមិនស្លាប់ ។
ក្រោយ មក យុវជនរូបនេះក៏បានបួងសួងសុំដៃនិងជើង ហើយជាយថាហេតុ គាត់ក៏បានស្គាល់តំលៃជីវិត ។ កត្តាសំខាន់នៃការផ្លាស់ប្តូរនេះកើតមាននៅពេលម្តាយគាត់យក អត្តបទមួយនិយាយអំពីជីវិតក្មេងពិការម្នាក់មកអោយគាត់មើល ។ Vujicic ចាប់ផ្តើមយល់ថាមិនមែនមានតែគាត់ម្នាក់ទេដែលពិការ ហើយគាត់ក៏ចាប់ផ្តើមអោយតំលៃជីវិតឡើងវិញ។

Vujicic បានហែលឆ្លងកាត់នូវសមុទ្រឩបសគ្គយ៉ាងច្រើនអនេកក្នុងជីវិតប្រចាំថ្ងៃ ។ គាត់ចាប់ផ្តើមរៀនកិច្ចការប្រចាំថ្ងៃ ដូចជា រៀនសរសេរ វាយកុំព្យួរទ័រ សិតសក់ ដុសធ្មេញ កោរពុកមាត់ និងការងារជាច្រើនទៀត ដោយប្រើម្រាមជើងទាំងពីររបស់គាត់ ។

 

លោក Vujicic បានធ្វើសន្និសិទកាសែតនៅសណ្ឋាគា San Jose កាលពីថ្ងៃទី ខែកុម្ភះ ឆ្នាំ ២០០៩  លោកមានកំណើតកើតមកដោយគ្មានដៃនិងជើង

ដោយ កិច្ចខិតខំជាប្រចាំទាំងការរស់នៅទាំងការសិក្សា នៅថ្នាក់ទី៧ យុវជនរូបនេះក៏បានជ្រើសទាំងជាប្រធានដឹកនាំប្រចាំសាលាដោយសហការ ជាមួយក្រុមប្រឹក្សាភិបាលសិស្សស្តីពីការរៃអង្គាសប្រាក់ដើម្បី មនុស្សធម៍ និងជួយជនពិការ ។

ឈានចូលវ័យ១៧ឆ្នាំ គាត់បានបង្កើតអង្គការមិនស្វែងរកចំណេញមួយឈ្មោះថា ”ជីវិតពិការ”។
នៅ ក្នុងឆ្នាំ២០០៥ Vujicic ត្រូវបានជាប់ជាយុវជនឆ្នើមប្រចាំឆ្នាំអូស្ត្រាលី ។ ជោគជ័យនូវតែបន្តសំរាប់គាត់ ហើយនៅវ័យ២១ឆ្នាំ យុវជននេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដ៏ទៅពីរ គឺផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ ។ ក្រោយមក គាត់ក៏ក្លាយទៅជាអ្នកអត្ថធិប្បាយខាងលើកទឹកចិត្តដ៏ល្បី ម្នាក់របស់ពិភពលោក ហើយបានធ្វើដំណើរជុំវិញពិភពលោក ដោយផ្តោតជាសំខាន់ពីបញ្ហាយុវវ័យ ។

Vujicic ត្រូវបានលើកកំពស់ស្នាដៃតាមរយៈបទបង្ហាញតាមទូរទស្សន៍ និងការសរសេរ ។  ជាស្នាដៃ គាត់បានបង្កើតសមិទ្ធិផលជាច្រើន រួមមានការសរសេរជាសៀវភៅ ភាពយន្តឯកសារ និងដើរតួសំដែងនៅក្នុងភាពយន្តខ្លីមួយដែលមានចំណងជើងថា “The Butterfly Circus” ដែលជាប់ចំណាត់ថ្នាក់លេខមួយនូវក្នុងឆ្នាំ ២០០៩ ។ លើសពីនេះទៀត គាត់ទទួលបានចំណាត់ថ្នាក់ជាតួសំដែងល្អបំផុត ។

គាត់និយាយថា ប្រសិនបើខ្ញុំដួល ខ្ញុំព្យាយាមម្តងហើយម្តងទៀត ម្តងហើយម្តងទៀត។ ចុះអ្នកវិញ?”

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ការតស៊ូ និង ភាពជោគជ័យ

  1. Nhil Le និយាយថា៖

    ខ្ញុំបាទឈ្មោះ​ញិល​​​​ឡិ​ភេទប្រុសមានស្រុកកំណើតនៅខេត្តមណ្ឌលគិរីបច្ចុបន្នរស់នៅភ្នំពេញរៀនត្រឹមថ្នាក់ទី១០ចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s