ផ្ដើមពីថ្ងៃនេះ ប្ដូរជីវិតថ្មី

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Leng Kimngorn កាលពី15-03-2012
ImageImage

lifehack

បើអ្នកមានភាពអស់សង្ឃឹមក្នុងជីវិត ត្រូវទម្លាក់វាចោលភ្លាម ព្រោះអ្នកអាចចាប់ផ្ដើមជាថ្មីពីថ្ងៃនេះទៅបាន។ យើងអាចចាប់ផ្ដើមពីពេលនេះប្ដូរនូវអ្វីដែលខ្លួនចង់បាន។ គ្រប់យ៉ាងតែងមានបញ្ហាតែនៅមិនឈ្នះការប្ដេជ្ញានោះទេ។ អ្វីក៏ដោយបើយើងចង់បានវា ហើយយើងព្យាយាមនោះយើងអាចនឹងទទួលបានវាមក តែបើគ្មានការព្យាយាមទេក៏គ្មានការសម្រេចដែរ។ ដូចពាក្យមួយឃ្លាបានពោលថា បើសិនជារៀនអាចចេះនិងមិនចេះ តែបើមិនរៀនទេនោះប្រាកដជាមិនចេះ។ ដូច្នេះកុំឲ្យឱកាសកន្លងទៅដោយគ្មានតម្លៃតបស្នងឲ្យសោះ ត្រូវចាំថាខ្លួនអ្នកគឺជាអ្វីដែលអ្នកគិត ការគិតត្រូវ រួមជាមួយការចាប់ផ្ដើមនិងការតាំងចិត្ត នឹងនាំអ្នកទៅរកពិភពថ្មីមួយនៅក្នុងជីវិត។

អ្វីដែលអ្នកចង់ធ្វើ តែមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើដូចជា ទៅសាលាម្ដងទៀតជាដើម តែទោះជាអ្វីក៏ដោយគឺសុទ្ធតែអាចសម្រេចបានទាំងអស់។ ដូច្នេះនេះជាពេលដែលត្រូវប្រឈមមុននឹងបញ្ហា មើលឃើញសុទិដ្ឋិនិយម លើកទឹកចិត្តខ្លួន ហើយឈប់គិតពីពាក្យថាមិនអាច។ អ្នកអាចប្ដូរទិសដៅជីវិតបានដោយគ្រាន់តែកំណត់គោលដៅហើយបម្លែងទៅ ជាសកម្មភាព។

តើនរណាជារនាំងទប់អ្នកពីភាពជោគជ័យនៅក្នុងជីវិតនោះ? គ្មាននរណាទេគឺខ្លួនអ្នកហ្នឹងហើយ។ កុំប្រឆាំងនឹងខ្លួនឯងអី ធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្យាយាមឲ្យអស់ពីលទ្ធភាពមុនពេលនិយាយពាក្យថាមិនអាចនោះ។ ហើយកុំនិយាយឲ្យសោះថាអ្នកចាស់ពេកមិនអាចធ្វើបាន ជាពិសេសគឺការសិក្សា។

 

listsoplenty

អ្វីដែលសំខាន់កុំឲ្យអតីតកាលកំណត់នូវបច្ចុប្បន្ននិងអនាគតរបស់ អ្នកឲ្យសោះ។ ត្រង់ចំណុចនេះមានន័យថាត្រូវយកអតីតមកធ្វើជាបទពិសោធន៍សម្រាប់ ពេលបច្ចុប្បន្ននិងអនាគត កុំដេកឱបស្រមោលទុក្ខនៅអតីតកាលមិនព្រមលែងឲ្យសោះ។

កុំឲ្យការឈឺចាប់និងក្ដីអស់សង្ឃឹមបញ្ចប់ទៅដោយគ្មានន័យឲ្យ សោះ ត្រូវបម្លែងវាទៅជាកម្លាំង និងការប្ដេជ្ញាយកឈ្នះអ្នកដទៃឲ្យបាន។ ត្រូវចាំថាអនាគតរបស់អ្នកនៅវែងឆ្ងាយបើធៀបនឹងអតីតកាលដែលគ្មាន ន័យ ដូច្នេះឆន្ទៈដើម្បីសម្រេចគោលដៅក៏ត្រូវធំជាងឆន្ទៈចង់បញ្ឈប់ ត្រឹមហ្នឹងដែរ។ ត្រូវប្រមូលហេតុផលឲ្យបានច្រើនថាហេតុអ្វីបានជាអ្នកត្រូវចាប់ ផ្ដើមជាថ្មីពីថ្ងៃនេះទៅ។

បកប្រែ៖ ផេងស៊ីថាន

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s