គន្លឺះដើម្បីទំនាក់ទំនងដ៏រីករាយ

Image

ការ ទំនាក់ទំនងគ្នានៅក្នុងសង្គម គ្រួសារ មិត្តរួមការងារ និងមិត្តភក្តិគឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅរបស់ មនុស្សម្មាក់ៗ ហើយការទំនាក់ទំនងគឺមិនមែនជារឿងមួយដែលងាយស្រួល ឬសំរាប់យកមកលេងសើចនោះទេ ។

មនុស្សមួយចំនួនមិនបានយល់ដឹងអំពីវិធីសាស្ត្រក្នុងការ ធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយនិងអ្នកដទៃមានភាពរីក រាយ ។ ប្រសិនបើលោកអ្នកជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមក្រុម មនុស្សខ្វះខ្វាតនូវសិល្បៈនៃការទំនាក់ទំនង លោកអ្នកអាចនឹងស្វែងយល់នូវវិសាស្ត្រខាងក្រោមដោយឱ្យអស់ក្តី ព្រួយបារម្ភដោយអាចធ្វើឲ្យទំនាក់ទំនងរបស់លោកអ្នកមានភាពរីករាយ ។

ត្រូវមានការស្រលាញ់
ការស្រលាញ់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងប្រសិនបើគ្មានការ ស្រលាញ់ទេ ការទំនាក់ទំនងក៏គ្មានដែរ ។ ការស្រលាញ់នេះមិនមែនសំដៅតែលើស្នេហារវាងប្រុស និងស្រីនោះទេ ប៉ុន្តែវាសំដៅទៅលើការស្រលាញ់ដែលលោកអ្នកមានសំរាប់មនុស្សគ្រប់ គ្នា ។ ប្រសិនបើលោកអ្នកមិនយកចិត្តទុកដាក់ថែរក្សារការស្រលាញ់ទេ ទំនាក់ទំនងរបស់លោកអ្នកនឹងត្រូវបាត់បង់ជាមិនខាន ។ ការស្រលាញ់កាន់តែខ្លាំងធ្វើឱ្យការទំនាក់ទំនងកាន់តែរឹងមាំ ។

ត្រូវមានការសម្រុះសម្រួល
ការស្រុះស្រួលគ្នា គឺជាគន្លឺះដែលអាចឲ្យលោកអ្នកទទួលបាននូវទំនាក់ទំនងដ៏រីករាយ ។ មនុស្សមួយចំនួនគិតថា ការស្រុះស្រួលគ្នាតែម្ខាងគឺជាការគ្រប់គ្រាន់ ប៉ុន្តែផ្ទុយទៅវិញ ការស្រុះស្រួលគ្នាត្រូវការការយល់ព្រមពីភាគីទាំងសងខាង ។ ដើម្បីឲ្យទំនាក់ទំនងមានភាពរីករាយ លោកអ្នកត្រូវតែដឹងថាតើដៃគូររបស់លោកអ្នកមកពីណា និងចូលចិត្តធ្វើអ្វីដើម្បីងាយស្រួលក្នុងការចុះសំរុងនឹងគ្នា ទៅវិញទៅមក ។

ត្រូវមានការជឿទុកចិត្ត
ទំនាក់ទំនងគឺផ្អែកសំខាន់ណាស់ទៅលើការជឿទុកចិត្តគ្នាទៅវិញទៅ មក ។ លោកអ្នកត្រូវតែមានជំនឿជាមួយនិងមនុស្សដែលលោកអ្នកមានទំនាក់ ទំនងជាមួយដើម្បីធ្វើឲ្យទំនាក់ទំនងនោះមានភាពរីករាយ ។ ជាការពិត វាពិបាកក្នុងការទុកចិត្តមនុស្សម្នាក់ទាំងស្រុងណាស់ ប៉ុន្តែប្រសិនបើលោកអ្នកមិនព្យាយាមទុកចិត្តដៃគូររបស់លោក អ្នកនោះទេ ទំនាក់ទំនងរបស់លោកអ្នកនឹងខ្វះនូវភាពកក់ក្តៅជាមិនខាន ហើយអាចរហូតឈានទៅដល់ការបែកបាក់គ្នាទៀតផង ។ ដូចនេះ វិធីដ៏ល្អបំផុតគឺលោកអ្នកត្រូវចំណាយពេលវេលានៅជាមួយគ្នាឲ្យ បានច្រើនដើម្បីឲ្យស្គាល់ចិត្តគ្នាកាន់តែច្បាស់ ហើយដើម្បីពង្រឹងនូវចំណងទាក់ទងគ្នាឲ្យមានភាពយូរអង្វែង ។

ត្រូវស្គាល់ពីតំលៃនៃទំនាក់ទំនង
លោកអ្នកត្រូវតែចេះឲ្យតំលៃចំពោះទំនាក់ទំនង ហើយជាពិសេសទៅទៀតលោកអ្នកត្រូវដឹងគុណអ្នកដែលចូលមកក្នុងឆាក ជីវិតរបស់លោកអ្នកពីព្រោះពួកគេគឺជាអ្នកចូលរួមចំណែកធ្វើឲ្យ ជីវិតរបស់លោកអ្នកកាន់តែមានន័យ និងមានភាពស្រស់បំព្រង ។ ប្រសិនបើលោកអ្នកមិនឲ្យតំលៃទៅលើទំនាក់ទំនងដែលលោកអ្នកមាននោះ ទេ មិនយូរមិនឆាប់ទំនាក់ទំនងនោះនឹងរលាយសាបសូន្យ ។

ទាក់ទងគ្នា
ជំហានដែលសំខាន់បំផុតដើម្បីទទួលបានទំនាក់ទំនងដែលរីករាយនោះគឺ ប្រហែលជាការចេះប្រាស្រ័យទាក់ទងគ្នា ។ ជាក់ស្តែង បើគ្មានការប្រាស្រ័យទាក់ទងគ្នាទេ ការស្រលាញ់ក៏គ្មាន ការសម្រុះសម្រួលគ្នាក៏មិនអាចកើតមានឡើង ហើយនិងមិនមានអារម្មណ៍ទុកចិត្តគ្នា និងគ្មានការឲ្យតំលៃគ្នាទៅវិញទៅមក ។ ការទាក់ទងគ្នាទាមទារឲ្យមានទាំងសងខាងពីព្រោះមនុស្សពីរនាក់ ឬច្រើននាក់ដែលមានទំនាក់ទំនងនឹងគ្នាចាំបាច់ត្រូវតែនិយាយដោយ ចំហ និងស្មោះត្រង់ ព្រមទាំងរីករាយទទួលស្តាប់នូវរឿងគ្រប់យ៉ាងពីគ្នាទៅវិញទៅមក ដោយគ្មានការប្រកាន់វណ្ណៈ និងការរើសអើងគ្នា ។ ជាលទ្ធផល លោកអ្នកមិនត្រឹមតែអាចរក្សាទំនាក់ទំនងបានគង់វង់យូរអង្វែង នោះទេ ហើយថែមទាំងអាចធ្វើឲ្យទំនាក់ទំនងមានភាពរីករាយគ្រប់ពេលវេលា ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s