គន្លឹះ ១០យ៉ាង សំរាប់សំរូលអារម្មណ៍ដោយខ្លួនឯង

ពេលវេលា ពិតជាមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ មិនមែនត្រឹមតែពេលវេលាលើភាពសុខសាន្ត និងភាពស្ងៀមស្ងាត់ប៉ុណ្ណោះនោះទេ ប៉ុន្តែពេលវេលាធ្វើឲ្យវត្ថុជាច្រើនសំរេចនៅក្នុងជីវិតរបស់ មនុស្សគ្រប់រូប។ អ្នកនឹងចំណាយពេលយ៉ាងយូរ ប្រសិនបើអ្នកទន្ទឹងរងចាំបញ្ចប់នូវការងារប្រចាំថ្ងែ និងទំនួលខុសត្រូវលើការងារអ្នក ដូច្នេះចាប់ផ្តើមពីពេលនេះ អ្នកគួរតែរកពេលវេលាសំរាប់សំរួលអារម្មណ៍ដោយខ្លួនឯង។ វិធីសាស្ត្រមួយចំនួនដែលតម្រូវឲ្យអ្នកធ្វើជាប្រចាំ ៖

១) ការធ្វើលំហាត់ប្រាណរាង្គកាយអោយបានទៀងទាត់ ជាទង្វើលមួយដ៏ល្អក្នុងការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ហើយវាក៍ជួយរក្សាសំពាធឈាម និងសារជាតិខ្លាញ់ ក្នុងកំរិតមួយដែលសមរម្យ ថែមទាំងជួយរក្សាទម្ងន់របស់អ្នកផងដែរ។ ធ្វើលំហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ វាជាការល្អសំរាប់សុខភាព ហើយអ្នកអាចបំបែកជា ២ដំណាក់កាល ដោយចាប់ផ្តើមក្នុងរយៈពេល១០ ទៅ ១៥ នាទីដំបូង ហើយបន្ទាប់មកចាប់ផ្តើមបន្តក្នុងនាទីបន្ទាប់ពីការសម្រាក។ ការដើរក៏ជាលំនាំលំហាត់ប្រាណដ៏ល្អបំផុតមួយសំរាប់ការចាប់ផ្តើម របស់អ្នកដែរ។

២) ការជ្រើសរើសយកអាហារសំរាប់បរិភោគ វាសំខាន់ណាស់សំរាប់សុខភាពរបស់អ្នក។ អ្នកគួរតែជ្រើសរើសយករបបអាហារណា ដែលផ្តល់នូវថាមពលបន្ថែម ដើម្បីអោយអ្នកអាចប្រយុទ្ធប្រឆាំងនឹងបញ្ហាសុខភាពផ្សេងៗ។

៣) អ្នកគួរតែចំណាយពេលមួយចំនួនសំរាប់សកម្មភាពដែលអាចធ្វើអោយអ្នក សប្បាយ រីករាយ និងធូរស្រាលអារម្មណ៍ ដូចជាការអានសៀវភៅ ការស្តាប់ចំរៀង ការចំអិនអាហារជាដើម។

៤) ការសើចគឺជាថ្នាំដ៏សំខាន់មួយសំរាប់មនុស្សម្នាក់ៗ  អ្នកគួរតែស្វែងរកភាពសប្បាយរីករាយអោយបានកាន់តែច្រើន កាន់តែប្រសើរ អ្នកអាចមើលរឿងកំប្លែង ឬទស្សនាកម្មវិធីកម្សាន្តផ្សេងៗតារយៈទូរទស្សន៍ ឬក៏ព្យាយាមនៅជិតអ្នកជុំវិញដែលចូលចិត្តសើច។ ការសើចអាចជួយធ្វើអោយសរសៃឈាមរត់បានល្អ ធ្វើអោយសាច់ដុំមានចលនា អ្នកអាចស្រូបយកឧស្ម័នអុកស៊ីសែនបានច្រើន ការធ្វើបែបនេះអាចជួយអ្នកអោយអ្នកមានអារម្មណ៍សំរាកបានល្អ។

៥) អ្នកគួរតែព្យាយាមបង្កើតដំណើរកំសាន្តអោយបានមួយដងក្នុងមួយ សប្តាហ៍ ដើម្បីធ្វើអោយអ្នកមានអារម្មណ៍រីករាយ ទន្ទឹមនឹងនោះអ្នកក៏អាចទៅអង្គុយនៅហាងកាហ្វេ ចូលរួមកម្មវិធីផ្សេងៗ ទៅសាលារៀន ការជួបជុំមិត្តភ័ក្តិ ឬដើរលេងតាមផ្សារ និងសួនកំសាន្តជាដើម។

៦) ព្យាបាលការខកចិត្ត និងភាពតានតឹងអារម្មណ៍ កំណត់សំគាល់ពីសញ្ញា និងអាការៈរបស់វា ដោយព្យាយាមរកដំណោះស្រាយនៅពេលដែលវាកើតឡើង បើអ្នកពិតជាមានបញ្ហានេះប្រាកដមែន អ្នកគប្បីស្វែងរកជំនួយពីអ្នកជំនាញ ។

៧) មើលខុសត្រូវអាជីវកម្មរបស់អ្នក រក្សាសៀវភៅកត់ត្រាចំណាយ និងចំនូលរបស់អ្នក ហើយត្រូវធ្វើការទៅតាមពេលវេលាធ្វើការរបស់អ្នក ទន្ទឹមនឹងនេះ ត្រូវចំណាយពេលខ្លះជាមួយគ្រួសារ និងមិត្តភ័ក្តិ ជាពិសេសអ្នកមិនត្រូវបញ្ឈប់ការរៀបចំផែនការនាថ្ងៃអនាគតឡើយ ពីព្រោះវាកំពុងរងចាំអ្នកនៅខាងមុខ។ អ្នកនឹងជួបប្រទះភាពលំបាកច្រើនជាងនេះ ប្រសិនបើអ្នកមានការប្រុងប្រយ័ត្នរយៈពេលខ្លី ទៅលើទំនួលខុសត្រូវលើបញ្ហាដែលអាចកើតមានម្តងទៀតក្នុងជីវិត របស់អ្នកនៅពេលក្រោយ។

៨) អ្នកគួរតែកំណត់ពេលវេលាក្នុងការជួបពិនិត្យជាមួយគ្រូពេទ្យ ទូទៅ និងគ្រូពេទ្យធ្មេញ។ អ្នកគួរតែថែរក្សាសុខភាពរបស់អ្នកអោយបានល្អ ប្រសិនបើអ្នកឈឺ អ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើនោះឡើយ អ្នកគួរតែស្វែងរកជំនួយ នៅពេលដែលអ្នកត្រូវការ ដើម្បីជៀសវាងពីការជះឥទ្ធិពលមិនល្អដល់សុខភាពរបស់អ្នក ហើយគួរតែថែរក្សាសុខភាពរបស់អ្នកអោយបានល្អ។

៩) នៅពេលអ្នកមានអារម្មណ៍មិនសូវល្អ អ្នកគួរតែព្យាយាមគិតពីអ្វីៗក្នុងផ្លូវវិជ្ជមាន ចំណាយពេលវេលារាល់ថ្ងៃសំរាប់ការសំរួលចិត្តរបស់អ្នក ទទួលស្គាល់ពីកំរិតកំណត់របស់អ្នក ទទួលស្គាល់លើកំហុស និងទទួលស្គាល់ថាអ្នកខឹងនឹងអ្វីមួយ។ បន្ទាប់ពីមានអារម្មណ៍ល្អប្រសើរហើយ អ្នកអាចបន្តការងារដែលអ្នកកំពុងធ្វើ។

១០) អ្នកគួរតែមានការប្រាស្រ័យទាក់ទងជាមូយមិត្តភ័ក្តិផ្សេងទៀត ទោះបីជាការទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទ ឬប្រព័ន្ធអ៊ីធើនេតក៏ដោយ ហើយអ្នកមិនត្រូវនៅតែម្នាក់ឯងដាច់ឆ្ងាយពីគេទេ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s