វិធីឈានឆ្ពោះទៅរកភាពឆ្លាតវៃ

13.កក្កដា.2011

Image

ខួរ ក្បាលរបស់មនុស្សតម្រូវឱ្យមានការធ្វើលំហាត់ប្រាណដើម្បីឱ្យមាន ភាពរឹងមាំ និងភាពឆ្លាតវៃ ប៉ុន្តែការធ្វើលំហាត់ប្រាណខួរក្បាលមិនដូចជាការធ្វើលំហាត់រាង កាយធម្មតានោះទេ ។

ប្រសិនបើចង់ធ្វើលំហាត់ប្រាណខួរក្បាល លោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ខួរក្បាលនៅក្នុងរប្រៀបមួយដ៏ ត្រឹមត្រូវ ។ ប្រាកដណាស់ថា ប្រសិនបើលោកអ្នកមិនសូវប្រើប្រាស់ខួរក្បាលដើម្បីយកមកគិត ពិចារណា សមត្ថភាពក្នុងការគិតរបស់ខួរក្បាលលោកអ្នកនឹងមានភាពយឺតយ៉ាវ ឬអាចឈានដល់ការបាត់បង់នូវសមត្ថភាពក្នុងការគិតក៏អាចថាបាន ។ ដូចនេះដើម្បីពង្រឹងនូវការគិត និងដើម្បីឈានឆ្ពោះទៅរកភាពឆ្លាតវៃ លោកអ្នកអាចព្យាយាមអនុវត្តនូវវិធីសាស្ត្រខាងក្រោមនេះ ។

វិធីទី១ ៖ លោកអ្នកគួរគប្បីអានសៀវភៅឱ្យបានច្រើន ។ មនុស្សភាគច្រើនចូលចិត្តអានសៀវភៅរឿងតុក្កតា ឬសៀវភៅរឿងព្រេងផ្សេងៗដែលមិនអាចជំនួយទៅដល់ការគិតរបស់ខួរក្បាល ។ ប្រសិនបើចង់ឱ្យការគិត និងសមត្ថភាពក្នុងការសរសេរកាន់តែមានភាពរីកចំរើន លោកអ្នកគួរគប្បីអាននូវសៀវភៅរឿងប្រលោមលោកពីព្រោះវាអាចជួយឱ្យ លោកអ្នកផ្លាស់ប្តូរការគិតពិចារណា និងអាចឱ្យលោកអ្នកស្គាល់នូវពាក្យថ្មីៗជាច្រើនថែមទៀត ។

 វិធីទី២ ៖ កាត់បន្ថយការមើលទូរទស្សន៍ ប៉ុន្តែវាពិតជាការលំបាកមួយសំរាប់មនុស្សដែលញៀនមើលទូរទស្សន៍ ។ លោកអ្នកគួរយល់ថា ការមើលទូរទស្សន៍ច្រើន ឬយូរពេកអាចជះឥទ្ធិពលដល់សុខភាពភ្នែក ហើយវាជាហេតុដែលបណ្តាលឱ្យភ្នែករបស់លោកអ្នកស្រវាំងមិនមានកំលាំង គ្រប់គ្រាន់ក្នុងការអានសៀវភៅ ។ ជាទូទៅ ប្រសិនបើលោកអ្នកចំនាយពេលវេលាច្រើនក្នុងការមើលទូរទស្សន៍ លោកអ្នកនឹងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីអានសៀវភៅ ។ ដូច្នេះលោកអ្នកគួរគប្បីកាត់បន្ថយការមើលទូរទស្សន៍ ហើយចំនាយពេលវេលាអានសៀវភៅដើម្បីបង្កើននូវចំនេះដឹងវិញប្រសើរជា ជាង ។

វិធីទី៣ ៖ ការធ្វើលំហាត់ប្រាណរាងកាយក៏ជាផ្នែកមួយក្នុងការបង្កើននូវភាព ឆ្លាតវៃ ។ លោកអ្នកប្រហែលជាគិតថា ប្រសិនបើចំនាយពេលវេលាហាត់ប្រាណទៅអានសៀវភៅអាចបង្កើតនូវភាព ឆ្លាតវៃបានកាន់តែខ្លាំង ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាការយល់ច្រឡំទាំងស្រុងពីព្រោះការធ្វើលំហាត់ប្រាណរាង កាយអាចជួយឱ្យលោកអ្នកបញ្ចេញនូវសារធាតុពុលចេញពីក្នុងរាងកាយដែល អាចនាំឱ្យលោកអ្នកងាយស្រួលក្នុងការពង្រឹងស្មារតី និងអាចផ្តោតអារម្មណ៍បានកាន់តែប្រសើរ ។

វិធីទី៤ ៖ លោកអ្នកគួរគប្បីចូលគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម ហើយមិនត្រូវគេងលើសពីប្រាំបីម៉ោង ។ ការធ្វើបែបនេះអាចធ្វើឱ្យលោកអ្នកមានស្មារតីជ្រះថ្លាក្នុងការ ផ្តោតអារម្មណ៍ទៅលើការរៀនសូត្រ ឬការធ្វើការងារផ្សេងៗបានកាន់តែល្អប្រសើរ និងជាហេតុដែលអាចឱ្យលោកអ្នកមានភាពវៃឆ្លាតជាងមុន ៕

 

About these ads

About Leng kimngorn(ឡេង គីមងន់)

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស កើតថ្ងៃទី 07-01-1987 មានបងប្អូនបង្កីតប្រាំនាក់ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s